រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញ ប្រកាស ស្តីពី ការ ដាក់ ឱ្យ មន្រ្តី នគរបាល ជាតិ ចូល និវត្តន៍ ចំនួន ៦៨រូប នៃ នាយកដ្ឋាន -អង្គភាព និងស្នងការដ្ឋាន នគរបាល រាជ ធានី -ខេត្ត

ចែករំលែក៖

ភ្នំពេញ ៖ ទោះជាយ៉ាងណាក៏ដោយ សូមជូនពរពូៗបងៗ ដែលបានលះបង់បម្រេីជាតិមាតុភូមិនាពេលកន្លងទៅ តែអ្នកខ្លះបានបំពេញការងារដោយឆន្ទះមុះមុត និងទទួលខុសត្រូវខ្ពស់ ហេីយខ្លះទៀតក៏ទទួលផលលាភខុសច្បាប់ពីតួនាទីរបស់ខ្លួន។

សំខាន់ តេីនរណាខ្លះដែលចាកចេញទៅ បានបន្សល់ទុកនូវការគោរពស្រឡាញ់ និងស្រណោះអាល័យ នៅកន្លែងធ្វេីការ ហេីយនៅមានការរាប់អានច្រេីនទៀត។

តែអ្នកខ្លះ ក៏ម្នាក់ៗចង់ឲ្យតែដល់អាយុចូលនិវត្តន៍ នឹងចាកចេញពីកន្លែងធ្វេីការ។

សាមីខ្លួនដូចមានឈ្មោះក្នុងនេះ ត្រូវបានទទួលប្រាក់ឧបត្ថម្ភមួយលើក និងរបបឧបត្ថម្ភផ្សេងៗ តាមការកំណត់របស់រាជរដ្ឋាភិបាល។

ក្របខ័ណ្ឌ និងរបបឧបត្ថម្ភផ្សេងៗរបស់មន្ត្រីនគរបាលចូលនិវត្តន៍ចំនួន ៦៨រូបខាងលើ ត្រូវបាន កាត់ចេញពីក្រសួងមហាផ្ទៃចាប់ពីខែកុម្ភៈ ឆ្នាំ២០២៧ តទៅ។

អគ្គលេខាធិការ អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន ធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាន នាយកដ្ឋានគោលនយោបាយ ប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print