ស្រវឹងស្រា..កើតករណីហិង្សាដោយចេតនានៅស្រុកអង្គរបុរីជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃសៅរ៍ ២កើតខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៨និង១០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ខេម មុំ ភេទស្រី អាយុ ៤៩ឆ្នាំ មានមុខរបរកសិករ ស្ថិតនៅក្នុងភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ០១ករណី។

មន្ត្រីនគរបាលបានឲ្យដឹងថា ករណីនេះដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ជឺ វណ្ណា ភេទប្រុស អាយុ ៦៣ឆ្នាំ មានមុខរបរកសិករ មានទីលំនៅភូមិ-ឃុំ កើត ហេតុខាងលើ បានធ្វើសកម្មភាពយកកន្ត្រៃកាត់ក្រចកមានមុខស្រួចយកទៅចាក់លើជនរងគ្រោះឈ្មោះ ហែម វិសាល ភេទប្រុស អាយុ២២ឆ្នាំ(ត្រូវជាកូនចុង)ត្រូវចំឆ្អឹងជំនីជំហៀងខាងស្តាំបណ្តាលឱ្យរបួសធ្ងន់ហើយក្រុមគ្រួសារបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកអង្គរបូរី រួចរាយការណ៍ទៅសមត្ថកិច្ច។

ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសាររបស់ជនរងគ្រោះ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល ចុះដល់កន្លែងកើតហេតុរួចនាំខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរីដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

...

មន្ត្រីនគរបាលបញ្ជាក់ថា មូលហេតុទំនាស់ក្នុងគ្រួសារ(ស្រវឹងស្រា)៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print