ទុកឱ្យភស្តុតាងជាអ្នកនិយាយ!

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិរក្សនិងបុរាណវិទ្យារបស់អាជ្ញាធរជាតិព្រះវិហារ៖ ទី១- ៥៦២ ទីតាំងរបស់ប្រាសាទរងការខូចខាតនេះមិនមែនជាការអះអាងទូទៅទេ។ របាយ ការណ៍កត់ត្រាការខូចខាតលើរចនាសម្ព័ន្ធប្រាសាទព្រះវិហារ សរុប ៥៦២ ទីតាំង៖ ១៤២ ទីតាំងពីការវាយប្រហារនៅខែកក្កដា ២០២៥ និង ៤២០ ទីតាំងពីការវាយប្រហារក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃនាខែធ្នូ ២០២៥។ ការខូចខាតរាលដាលចាប់ពីគោបុរៈទី១ ដល់ទី៥ ស្ពានហាល និងជណ្តើរបុរាណ។

ទី២- ៦៥,៧៣៨ បំណែកថ្មត្រូវបានប្រមូលរួច ខណៈការងារមិនទាន់បញ្ចប់

ក្នុងដំណាក់កាលទី១ ក្រុមការងារបានប្រមូល ៦៥,៧៣៨ បំណែក ដាក់ក្នុង ២,៦០៧ ថង់។ ក្នុងនោះ ២៩,១៨៦ បំណែកជាថ្មមានក្បាច់ចម្លាក់ និង ៣៦,៥៥២ បំណែកជាថ្មគ្មានក្បាច់ចម្លាក់។ សំខាន់ជាងនេះទៅទៀត តួលេខនេះគ្រាន់តែបានមកពី ១៧០ Grid ក្នុងចំណោម ២៧០ Grid ប៉ុណ្ណោះ ដោយនៅសល់ ១០០ Grid ត្រូវបន្តប្រមូល៕

ប្រភព ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print