នគរបាលខេត្តស្ទឹងត្រែង បង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ ខ្លួនជនសង្ស័យ៣៤នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ និងដាក់បទបញ្ជារបស់លោកសរ សុពុត្រា អភិបាល នៃគណៈអភិបាល ខេត្ត ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១០-១១ ខែ កញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបក្នុងករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ៣៤នាក់ ស្រី ០១នាក់ ក្នុងនោះ ៖

 

– ករណីជួញដូរ ដោយខុសច្បាប់ សារធាតុញៀន ចំនួន ០៣នាក់ ស្រី ០១នាក់

– ករណីរក្សាទុក ប្រើប្រាស់គ្រឿងញៀន ០១នាក់ ប្រុស

– ករណីប្រើប្រាស់ ដោយខុសច្បាប់នៅសារធាតុញៀន ចំនួន ៣០នាក់ ប្រុស ជនជាតិខ្មែរ-ឥស្លាម ០៤នាក់ និងជនជាតិ វៀតណាម ០១នាក់។

 

+ វត្ថុតាងចាប់យករួមមាន ៖

– គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៧កញ្ចប់ ទម្ងន់សុទ្ធសរុប ១១៥.២៨ក្រាម ។

+ សម្ភារចាប់យករួមមាន ៖

– ម៉ូតូ ចំនួន ២៥គ្រឿង និងម៉ូតូរម៉ក់ ចំនួន ០១គ្រឿង

– ទូរស័ព្ទ ចំនួន ២៨គ្រឿង ។

 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យជំនាញកំពុងកសាសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print