រយៈពេល ៨ខែ ឆ្នាំ២០២៦នេះ! ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបានជិត ២ពាន់លានដុល្លារ កើនឡើងជាង ១៨%

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបានជិត ២ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៨ ខែ ២០២៦ កើនឡើង កើនឡើង ១៨,៧% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំទំនិញចេញទៅជប៉ុនមានតម្លៃ ១,២៦ ពាន់លានដុល្លារ កើន ២២,២% ខណៈជប៉ុននាំចូលមកវិញ បាន ៧១៧ លានដុល្លារ កើនឡើង ៦,៤%។

 

របាយការណ៍ដដែល បានបញ្ជាក់ថា កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ គ្រឿងបន្លាស់ និងអេឡិកត្រូនិក ព្រមទាំងផលិតផលកសិកម្មមួយចំនួនទៅជប៉ុន ខណៈជប៉ុននាំចូលមកវិញមានគ្រឿងចក្រ យានយន្ត ឧបករណ៍អេឡិកត្រូនិក និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន។

 

បើតាមការបញ្ជាក់របស់អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានឱ្យដឹងថា កម្ពុជា-ជប៉ុន បានអនុវត្តនូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ធ្វើឱ្យទំហំពាណិជ្ជកម្មកើនឡើង។

 

ដោយឡែកអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានយល់ឃើញថា វិនិយោគិនជប៉ុនពេញចិត្តក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលទទួលបានផលចំណេញមួយចំនួន ដូចជាផ្សារទំនើបអ៊ីអន និងរោងចក្រគ្រឿងបង្គុំអេឡិកត្រូនិកផ្សេងៗ។

...

 

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន នៅឆ្នាំ ២០២៥កន្លងទៅនេះ សម្រេចបាននូវទំហំទឹកប្រាក់ជាង ២,៥៣ ពាន់លានដុល្លារ កើន ១៧,១៤% ក្នុងនោះកម្ពុជានាំទំនិញចេញទៅជប៉ុនមានតម្លៃ ១,៥៧ ពាន់លានដុល្លារ កើន ១១,៨៦% ចំណែកជប៉ុននាំចូលមកវិញ មានតម្លៃ៩៥៦ លានដុល្លារ កើន ២៧%៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print