ភ្នំពេញ៖ កម្ពុជា-ឡាវ នៅតែបន្តពង្រឹងកិច្ចសហការលើវិស័យសកម្មភាពមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ។
លោកលី ធុជ (ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន) បានបញ្ជាក់បែបនេះ ខណៈលោក ជួបពិភាក្សាការងារជាមួយ លោក Jürg Lauber (អនុប្រធាន ICRC) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ អំឡុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ។
លោក លី ធុជ បានបញ្ជាក់ថា៖ កម្ពុជា និងប្រទេសឡាវនៅតែបន្តពង្រឹងកិច្ចសហការលើវិស័យសកម្មភាពមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីការពារសុវត្ថិភាពប្រជា ពលរដ្ឋ ដោយយកចិត្ដទុក្ខដាក់បំផុត មិនថាកាលៈទេសៈណាក៏ដោយ ។ ឯកឧត្តមបានថ្លែងអរគុណICRC ចំពោះការគាំទ្រវិស័យមីន និងការសម្របសម្រួលដោះលែងនាយទា ហានកម្ពុជា ១៨រូប ដែលត្រូវបានយោធាថៃចាប់ខ្លួនកាលពីឆ្នាំ២០២៥។
លោកក៏បានលើកឡើងពីបន្ទុកមនុស្សធម៌ថ្មី នៃយុទ្ធភណ្ឌគ្រឿងផ្ទុះដែលបន្សល់ទុកពីជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥ និងបានស្នើឱ្យICRC បន្តជួយគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហានេះ ។
លោក Jürg Lauber បានសរសើរ ចំពោះការរួមចំណែករបស់កម្ពុជាលើគោលដៅមនុស្សធម៌ ទោះបីកម្ពុជាមិនទាន់ជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ។ លោកក៏បានបញ្ជាក់ថា ICRC កំពុងធ្វើការជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋភៀសសឹកពីជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥ ៕ ដោយ សំរិត










