ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូត្រូវបានរថយន្តកុងតឺន័របេីកបុកហេីយព្យាយាមបៀករត់តែត្រូវបានពលរដ្ឋដេញឃាត់បានវិញ។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង០៧និង០៧នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សន ចាន់រីន ភេទស្រី អាយុ១៩ឆ្នាំ រងរបួសបាក់កជើងខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិរកាថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័របេីកមកពីក្រោយមិនប្រយ័ត្នជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូរងរបួសបាក់ជេីងខាងឆ្វេង ហេីយរថយន្តព្យាយាមបេីករត់តែត្រូវបានប្រជាពលរដ្ឋដេញឃាត់បានមកវិញ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










