ភ្នំពេញ៖ នៅពេលៗថ្មីនេះ មានករណីហិង្សានៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ដែលមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមសំណូមពរពីគ្រួសារជនរងគ្រោះឲ្យឯកឧត្តម ឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះ។ចំពោះករណីនេះ បច្ចុប្បន្ន ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងផែននគរបាលព្រហ្មទណ្ឌធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីនាំជនបង្កមកចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា នៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៦វេលាម៉ោង១៧និង៤០នាទីមានករណីហិង្សាដោយចេតនា(ទំនាស់គ្នានៅពេលលេងទាត់បាល់)កើតឡើងនៅចំណុចតារាងបាល់ទាត់វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ផ្លូវបេតុងភូមិល្វាសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ
ជនរងគ្រោះ ឈ្មោះ ធី សុគន្ធាភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិកោះតូច សង្កាត់កោះឧកញ៉ាតីក្រុងអរិយក្សត្រខេត្តកណ្តាល។ជនរងគ្រោះ រងរបួសចំភ្នែកខាងស្តាំ។ក្រោយពីកើតហេតុជនបង្កបានគេចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ចបានកំណត់មុខសញ្ញាជនបង្ក និងកំពុងស្រាវជ្រាវតាមជំនាញ៕

ដោយ៖ ជ្រោយពេជ្រ









