ខេត្តសៀមរាប ៖ ករណីអគ្គិភ័យបានកើតឡើង កាលពីវេលាម៉ោង០៥ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ និងបានរលត់ទាំងស្រុងទៅវិញនៅម៉ោង០៦:៣០ព្រឹកថ្ងៃខែឆ្នាំដដែល ស្ថិតនៅចំណុចភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
តាមប្រសាសន៍របស់លោក អៀង ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកស្វាយលើបានឱ្យដឹងថា គ្រោះអគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ដោយបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង និងរងការខូច ខាតធ្ងន់ធ្ងរ។
លោកបន្តថា ក្នុងប្រតិបត្តិការបាញ់ទឹកពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់សរុបចំនួន៣ គ្រឿង និងអស់ទឹកចំនួន៤រថយន្តដែលរួមមាន រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ចំនួន១គ្រឿង ។ រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន១គ្រឿង ។
បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ គ្រោះអគ្គិភ័យនេះ បើគិតជាទឹកប្រាក់សរុប (រួមទាំងផ្ទះ និងសម្ភារក្នុងផ្ទះ) គឺអស់ជាង១ម៉ឺនដុល្លារអាមេរិក និងផ្ទះទី២ អស់ជិត១ម៉ឺនដុល្លារអាមេរិក ៕
ដោយ៖ សុរិយា










