អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២នៅសង្កាត់ទួលស្វាយព្រៃទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កឱ្យរងការខូចខាតសម្ភារៈមួយចំនួនធំ តែមិនបណ្ដាលឲ្យមានមនុស្សរងរបួស និងរាលដាលដល់ផ្ទះជិតខាងឡើយក្រោយអាជ្ញាធរជួយរាគមន៍បាញ់ទឹកពន្លត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង៣៥នាទីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ២៨៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញមានផ្សែងខ្មៅហុយយ៉ាងខ្លាំង និងមានអណ្តាតភ្លើងចាប់ផ្តើមឆាបឆេះចេញពីបន្ទប់ដេកនៅជាន់ទី២ ដោយសារអណ្តាតភ្លើងឆេះសន្ធោសន្ធៅ និងរាលដាលលឿនពេក ទើបប្រញាប់រាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានភ្លាមៗដើម្បីជួយអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ទីតាំងខាងលើ ទើបតែរៀបចំដេគ័រ ផ្នែកខាងក្នុងរួចរាល់ ដែលមាននៅសេសសល់ ក្តារកុងផ្លាកកេ មិនទាន់បានសម្អាត បង្កអោយកើតមានជាផ្សែងហ៊ុយ ពិបាកក្នុងការពន្លត់ ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចជំនាញ បន្តយ៉ាងយកចិត្តទុកដាក់ បាញ់ទឹកពន្លត់ ដើម្បីទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋផ្សេងទៀត។

មន្រ្តីជំនាញបញ្ជាក់បន្ថែមថាអគ្គិភ័យនេះដែរបានឆាបឆេះផ្ទះថ្មជាន់ទី២ រួមសម្ភារៈទាំងស្រុង សំណាងមិនមានមនុស្សរងរបួសនោះឡើយ ហើយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ទើបពន្លយ់រលត់ជាស្ថាពរ។ក្នុងរួមមានរថយន្តពន្លត់អគ្គិភ័យការិយាល័យបង្ការពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ,រថយន្តជំនួយរបស់ បុរីប៉េងហួត ,រថយន្តទីក្រុងអូឡាំព្យា , រថយន្តទីក្រុងកោះពេជ្រ និងរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ។ ចំពោះមូលហេតុ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print