នាវា​កងទ័ពជើងទឹក​ឥណ្ឌា​INS Kulish បញ្ចប់​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​នៅ​មូលដ្ឋាន​សមុទ្រ​រាម

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នាវា​កងទ័ពជើងទឹក​ឥណ្ឌា INS Kulish បាន​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៦ បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ចូល​ចត​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង រយៈពេល៤​ថ្ងៃ នៅ​មូលដ្ឋាន​សមុទ្រ​រាម ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លំហ​សមុទ្រ និង​ចំណងមិត្តភាព​រវាង​កម្ពុជា និង​ឥណ្ឌា​។

ជំនួប​ការទូត និង​មន្ត្រីជាន់ខ្ពស់ ​៖ មេបញ្ជាការ​នាវា INS Kulish បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ថ្នាក់ដឹកនាំ​ស៊ី​វិល និង​យោធា​កម្ពុជា ជា​ពិសេស​ឧត្តមនាវីទោ ម៉ី ឌី​ណា មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម និង​ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាលខេត្ត​ព្រះ​សីហ​នុ​ ។

ពិធី​លៀង​សាយភោជន៍​ផ្លូវការ​ ៖ ត្រូវ​បាន​រៀបចំ​នៅ​លើ​នាវា ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ព្រមទាំង​ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា។

សកម្មភាព​រួម​គ្នា​ ៖ កងទ័ពជើងទឹក​ទាំង​ពីរ​បាន​ធ្វើការ​ហ្វឹកហ្វឺន​រួម​គ្នា​លើ​ជំនាញ​សង្គ្រោះ​ការ​ខូចខាត ការ​ពន្លត់​អគ្គិភ័យ ការ​សង្គ្រោះ​បឋម និង​ការ​ប្រកួត​កីឡាបាល់ទះ​មិត្តភាព​ ។

ទស្សនកិច្ច​នេះ​គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​បន្ថែម​លើ​ទំនាក់ទំនង​យោធា​ជើង​ទឹក​ នៃ​ប្រទេស​ទាំង​ពីរ ដែល​ធ្លាប់​បាន​បញ្ជូន​នាវា​ប្រយុទ្ធ និង​ឆ្មាំ​សមុទ្រ​ឥណ្ឌា​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០១២ មក​ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print