រថយន្ដ MAZDA CX-3 មួយគ្រឿងបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកខឿនរង្វង់មូលក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់បេីករថយន្ដមួយ គ្រឿងម៉ាក MAZDA CX-3 ក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកខឿនរង្វង់មូលបណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនជុំនិងបណ្តាលឲ្យនារីជាម្ចាស់រថយន្តរងរបួសស្រាល។

 

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ

បានកេីតឡេីងកាលពីវេលាម៉ោង១២:២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយមហា វិថីវិមានឈ្នះ=ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក MAZDA CX-3

ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CB-6347 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះ=ឈ្នះ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកខឿនរង្វង់មូលក្បែរវិមានឈ្នះ=ឈ្នះ បណ្ដាលឲ្យរថយន្តក្រឡាប់ជាច្រេីនត្រឡប់ចូលក្នុងដីឡូត៍មួយកន្លែងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកនារីអ្នកបើកបរវិញរងរបួសស្រាល រួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

...

 

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាបានចុះមកធ្វើការវាស់វែងយករថយន្ដទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print