ខេត្តកណ្តាល ៖ ករណីអគ្គិភ័យឆេះព្រះវិហារវត្តស្លាកែត បណ្តាលឱ្យខូចខាតសម្ភារស្ទើរអស់ទាំងស្រុង។ហេតុការណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចព្រះវិហារវត្តស្លាកែត ស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ព្រះគ្រូចៅអធិការវត្តស្លាតែត និងជាអនុគណស្រុកកៀនស្វាយ ព្រះនាម ឃឹម សុផន បានមានសង្ឃដីកាថា ករណីអគ្គិភ័យឆេះព្រះវិហារ ផ្នែកខាងក្នុង គឺបណ្តាលមមកពីទុស្សេខ្សែភ្លើង បង្កឱ្យឆេះសម្ភារស្ទើរទាំងស្រុង។
ហេតុការណ៍ខាងលើបង្កឱ្យមានការភ្ញាក់ផ្អើលឡើងដល់ព្រះសង្ឃ គណ:កម្មការវត្តនិង ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងអាជ្ញាធរ ព្រមទាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ផងដែរ ។
ជុំវិញគ្រោះអគ្គិភ័យខាងលើនេះដែរ ព្រះគ្រូចៅអធិការវត្តស្លាកែត បានមានសង្ឃដីកា អំពាវនាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តទូទាំងស្រុកកៀនស្វាយ បង្កើនការប្រុងប្រយ័ត្ន ត្រូវត្រួតពិនិត្យមើលខ្សែភ្លើងចាស់ៗ ប្រសិនបើអាច គួរផ្លាស់ប្តូរចេញ ហើយដាក់ខ្សែភ្លើងថ្មីដើម្បីចៀសវាងកុំអោយកើតមានករណីទុស្សេខ្សែភ្លើងដូចករណីខាងលើ ៕
ដោយ៖ សុរិយា










