ភ្នំពេញ÷ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ឲ្យ១៤:៣៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅចំណុចបន្ទប់ជួលលេខ៤៣ ផ្លូវបេតុង ស្ថិតក្នុងភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា និងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០២:៥០នាទី នៅចំណុចតូបចាក់សាក់យីហោ សាលចាក់សាក់ ផ្លូវ៦៨K ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន៤នាក់រួមមាន៖
១-ឈ្មោះ ម៉ែន មករា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលលេខ៤៣ ផ្លូវបេតុង ស្ថិតនៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
២-ឈ្មោះ សុខ ជ័យជីម៉េង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលលេខ៤៣ ផ្លូវបេតុង ស្ថិតនៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
៣-ឈ្មោះ សុវណ្ណ មុន្នីរត្ន័ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបុរីឈូកវ៉ា១ ផ្ទះលេខ៥២ ផ្លូវD ស្ថិតនៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
៤-ឈ្មោះ ឌី មុន្នីដែន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តីសុខ មានទីលំនៅ ផ្លូវបេតុង ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










