ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យិន គា អភិបាលរងខណ្ឌ សហការជាមួយរដ្ឋបាលសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និងក្រុមការងារ បានចុះត្រួតពិនិត្យជនបរទេស ដែលមកស្នាក់អាស្រ័យតាមបន្ទប់ជួល បានឃើញទីតាំងលេងល្បែងស៉ីសង ប្រភេទអនឡាញមួយកន្លែង។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការដឹកនាំផ្ទាល់ដោយលោក យិន គា អភិបាលរង បាន សហការជាមួយរដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះពិនិត្យជនជាតិបរទេសដែលមកស្នាក់អាស្រ័យនៅតាមផ្ទះ រឺបន្ទប់ជួល ខ្លាចជនបរទេសទាំងនោះលួចមកស្នាក់ដោយគ្មានលិខិតឆ្លងដែន រឺហួសសពុលភាព ទី២ ខ្លាចលួចប្រព្រិត្តិបទល្មេីស online scams ។
លោក វ៉ា សាវឿន ចៅសង្កាត់បានបន្ថែមទៀតថា ក្នុងប្រតិបត្តិការខាងលេីនេះ មិនមានអ្វីដែលកត់សម្គាល់នោះទេ ហេីយក៏បានពិនិត្យទីតាំងដែលលួចបេីកល្បែងស៉ីសង ដោយខុសច្បាប់ប្រភេទអនឡាញ ឡូតូ មួយកន្លែង ដកហូតយកសម្ភារ និងណែនាំបន្ថែមលើការល្បែងដែលរាជរដ្ឋាភិបាលហាមឃាត៕
ដោយ៖សុខាសែនជ័យ










