សមត្ថកិច្ចអង្គស្នួល ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតម៉ាទឹកកក ៥កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានឃាត់ខ្លួនជនសង្ស័យប្រុស ៤នាក់ ពាក់ព័ន្ធករណីជួញ ដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅចំណុចព្រៃក្រោយភូមិ ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ៣:០៥នាទីរសៀល បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានមុខសញ្ញាពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅទីតាំងខាងលើ។

នៅពេលសមត្ថកិច្ចចុះទៅដល់ ជនសង្ស័យបានព្យាយាមរត់គេច ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់ខ្លួនបានចំនួន ៤នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៥កញ្ចប់តូច ទម្ងន់សរុប ០,៦១ក្រាម ព្រមទាំងទូរសព្ទដៃ ២គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យទាំង៤នាក់មានឈ្មោះ 

១-ឈ្មោះ ជុំ​ សំណាង​ ហៅប៉ិ​ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិ​ រស់នៅភូមិត្រពាំងសុក្រំ​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្ត​កណ្ដាល​  ( ជួញដូរប្រហែល០៦ខែ​ និងប្រើប្រាស់ច្រេីនលេីកប្រហែល២ឆ្នាំ​)​។

-ធ្លាប់ជាប់មណ្ឌល​ស្តារនីតិសប្បាទា​អ្នកញៀនគ្រឿងញៀន​  ស្រុក​កណ្តាលស្ទឹង​ ០១លេីក​ រយៈពេល​៦ខែ​។ 

២-ឈ្មោះ​ ឌឿន​ ប្រុសពេជ្រ​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិ​ព្រៃគោ​ ឃុំលំហាច​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល​ ( ប្រើប្រាស់ច្រេីនលេីកប្រហែល៣ឆ្នាំ​)​   

-ធ្លាប់ជាប់មណ្ឌល​ស្តារនីតិសប្បាទា​អ្នកញៀនគ្រឿងញៀន​ ០១លេីក​ ស្រុកកណ្តាលស្ទឹង​ រួចបន្តទៅក្រុងព្រះសីហនុ​ សរុប​រយៈពេល​០២ឆ្នាំ។ 

៣-ឈ្មោះ​ ទី​ វិច្ឆិកា​ ហៅចយ​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរលាងម៉ូតូ រស់នៅភូមិ​បែកចាន ឃុំបែកចាន​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល​ (ប្រេីប្រាស់ច្រេីនលេីក​ប្រហែល​០៣ខែ​)។ 

៤-ឈ្មោះ​ ឃឹន​ ជ័យសុជាតា​ ហៅជ័យ​ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ រស់នៅភូមិកប់អំបិល សង្កាត់កំបូល​ ខណ្ឌកំបូល រាជធានីភ្នំពេញ​  (ប្រេីប្រាស់០១លេីក)​ ។ 

 ជនសង្ស័យទាំង៤នាក់មានលទ្ធផលតេស្តសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន (+)។

តាមការបំភ្លឺនៅចំពោះមុខសមត្ថកិច្ច ជុំ សំណាង បានឆ្លើយថា សារធាតុញៀនចំនួន៥កញ្ចប់ដែលដកហូតបាន គឺជារបស់ខ្លួន ដែលបានទិញក្នុងតម្លៃ ១០ម៉ឺនរៀល ដើម្បីយកមកលក់បន្ត និងប្រើប្រាស់។ ជនសង្ស័យមួយចំនួនទៀតបានបំភ្លឺអំពីការទិញសារធាតុញៀនពី ជុំ សំណាង សម្រាប់លក់បន្ត ឬប្រើប្រាស់។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print