ស្ត្រីម្នាក់រអិលជើងធ្លាក់ចូលទន្លេលង់ទឹកស្លាប់ ខណៈចុះទៅលាងមុខ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើល បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់អណ្តែតនៅក្បែរច្រាំងទន្លេ ក្រោយរូបនាងបានរអិលជើងធ្លាក់ចូលទឹក ខណៈចុះទៅលាងមុខ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១១៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះដែលមានអាយុប្រមាណ ៤៦ឆ្នាំ បានមកអង្គុយលេងនៅក្បែរច្រាំងទន្លេ។ បន្ទាប់មក គាត់បានដើរចុះតាមជណ្តើរទៅខាងក្រោម ដើម្បីក្បង់ទឹកលាងមុខ។

ខណៈកំពុងឱនក្បង់ទឹក ស្រាប់តែស្ត្រីរងគ្រោះរអិលជើងធ្លាក់ចូលក្នុងទន្លេ និងលិចបាត់ទៅក្នុងទឹកតែម្តង។ រហូតដល់ប៉ុន្មានម៉ោងក្រោយមក សពស្ត្រីរងគ្រោះបានអណ្តែតមកក្បែរច្រាំងទន្លេ ហើយប្រជាពលរដ្ឋនៅក្បែរនោះបានជួយស្រង់សពយកមកលើគោក រួចរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសពនៅកន្លែងកើតហេតុ។

ក្រោយការពិនិត្យ សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីរងគ្រោះស្លាប់ដោយសារលង់ទឹក។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print