បុរសម្នាក់រងរបួសធ្ងន់ ក្រោយជិះម៉ូតូបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន ហើយជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យដួល និងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកយកទៅសង្គ្រោះបន្ទាន់។

 

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១១៖៣០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

តាមព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូម៉ាក Honda Dream សង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HE-0440 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត។

 

លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ម៉ូតូបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យអ្នកជិះដួល និងអូសទៅមុខជាច្រើនម៉ែត្រ។ ជនរងគ្រោះបានរងរបួសក្បាលធ្ងន់ធ្ងរ និងមានឈាមហូរនៅលើផ្លូវ។

 

បន្ទាប់ពីឃើញហេតុការណ៍ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានទាក់ទងហៅរថយន្តសង្គ្រោះ ដើម្បីដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។

...

 

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅកាន់ទីតាំង ដើម្បីធ្វើការវាស់វែង និងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំទាក់ទងរកសាច់ញាតិមកទទួលយកនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print