នគរបាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ពាក់ព័ន្ធករណី សមគំនិត ក្នុងអំពើឆបោកតាមបច្ចេកវិទ្យាអនឡាញស្គេម

ចែករំលែក៖

ខេត្តស្វាយរៀង៖ នគរបាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ពាក់ព័ន្ធករណី សមគំនិត ក្នុងអំពើឆបោកតាមបច្ចេកវិទ្យាអនឡាញស្គេម។

នគរបាលក្រុងបាវិតបានអោយដឹងនៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៦នេះថា ជនសង្ស័យមានឈ្មោះ នឿយ ជឿន អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដមាន ទីលំនៅភូមិទំនប់ថ្មីឃុំ ត្រពាំងតៅ ស្រុក អន្លង់វែង ខេត្តឧត្ដរមានជ័យ។

និងឈ្មោះ WANG YU អាយុ 32 ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានលិខិតឆ្លងដែនលេខ EC9222354។

ប្រភពបន្តថា ក្រោមការដឹកនាំរបស់លោក វរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុង​បាវិត និងការចង្អុលជំនាញបន្ថែម ពីលោក វរសេនីយ៍ឯក គឹម ឡៃ ស្នងការ​រងទទួលផែនការ​ងារនគរបាលព្រហ្មទណ្ឌ សមត្ថកិច្ចនៃអធិការនគរបាលក្រុងបាវិត បង្ក្រាបករណី សមគំនិតក្នុងអំពើឆបោកតាមបច្ចេកវិទ្យាអនឡាញស្គេម នៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៣រសៀល មានប្រជាពលរដ្ឋ រាយការណ៍មកថា មានបុរសម្នាក់ តែងតែមកអង្គុយលើ ម៉ូតូម៉ាក់SATRIAមានស្លាកលេខ ប.មានជ័យ 1R-2159 ជាប្រចាំ ជាច្រើនថ្ងៃហើយ ពុំដឹងថាមានបំណងអ្វី នៅចំណុច កែងបូរីមួយកន្លែង ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយពីបានទទួលពត៌មាន កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បាវិត បានទៅដល់ទីតាំង និងបានត្រួតពិនិត្យក្នុងទូរស័ព្ទរបស់ជនសង្ស័យ ឃើញសកម្មភាពមិនប្រក្រតីមួយចំនួន (ថតរូបភាពសមត្ថកិច្ចចុះល្បាត ដាក់ក្នុងគ្រូបតេលាក្រាម ) ដោយមានការសង្ស័យសមត្ថកិច្ច ក៍បាននាំខ្លួនមកប៉ុស្តិ៍នគរបាលបាវិត ដើម្បីធ្វើការសួរនាំ រួមនិងទូរស័ព្ទដៃចំនួន៣គ្រឿង(ផ្ទាល់​ខ្លួន) ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះនឿយ ជឿន បានឆ្លើយសារភាពថា រូបខ្លួនគឺជាអ្នកថតពីសកម្មភាពនៅពេលដែលសមត្ថកិច្ចចុះបង្ក្រាបបទល្មើសផ្សេងៗក្នុងក្រុងបាវិតរួចផ្ញើរូបភាពនោះទៅក្នុងគ្រុប Telegram( មិនមានឈ្មោះ)ដោយហើយគោលដៅរបស់ខ្លួនគឺនៅផ្លូវកែងបុរី ស្ថិតនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ចំពោះអ្នកដែលណែនាំឲ្យខ្លួនធ្វើការងារនោះគឺជាបុរសជនជាតិចិនដែលជាអ្នកធ្លាប់ស្គាល់គ្នាពីមុនមក ហើយគាត់ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយពីបានចម្លើយសារភាពរួចមក លោកអធិការ បានបញ្ជាកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ចុះទៅដល់បន្ទប់ជួលរបស់បុរសជនជាតិចិននោះនិងបានឆែកទូរសព្ទដៃរបស់ជនជាតិចិនរកឃើញថាជនជាតិចិនបានឆាតទាក់ទងតាមតេឡេក្រាម (គ្រូបតេឡេក្រាមសម្រាប់ថតសកម្មភាពរបស់សមត្ថកិច្ច) ជាមួយ និងជនជាតិខ្មែរដែលឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលបាវិតហើយសមត្ថកិច្ចយើងបានបន្តត្រួតពិនិត្យនៅក្នុងខ្លុបម៉ូតូ(honda air blade )ពណ៌ក្រហមមានស្លាកលេខវៀតណាម18-B2190.92របស់ជនជាតិចិនក៏ប្រទះឃើញទូរស័ព្ទដៃម៉ាក iphone ចំនួន ៤ គ្រឿងនិងស៊ីមកាតមួយចំនួនទៀតផង ទើបលោកអធិការបានបញ្ជាហើយនាំខ្លួនបុរសជនជាតិចិននោះមកសួរនាំតែម្ដង។

ជនសង្ស័យ ជនជាតិចិន បានឆ្លើយថា ខ្លួនត្រូវបានជនជាតិចិនដូចគ្នា ផ្ដល់ប្រាក់អោយ ជារៀងរាល់ខែ ដើម្បីអោយថតរូប ពីសកម្មភាពរបស់សមត្ថកិច្ច តាមដងផ្លូវវនីមួយៗ ក្នុងក្រុងបាវិត ដើម្បីបោះចូលគ្រូប ជនជាតិដូចគ្នា និងទិញស៊ីមកាត ជាច្រើនទុកបង្កើតគណនីហ្សាឡូ សម្រាប់ទុកឆបោក ។

សមត្ថកិច្ចដកហូត វត្ថុតាងនិងសម្ភារះម៉ូតូចំនួន ២ គ្រឿង។ទូរសព្ទដៃ សរុប ចំនួន ៩គ្រឿង
លិខិតឆ្លងដែនជនជាតិចិនចំនួន ១ក្បាលស៊ីមកាតទូរស័ព្ទ មិនទាន់ប្រើប្រាស់ សរុប ២៤ស៊ីម (metfone និង Cellcard) ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់ និងបានឃុំខ្លួនរួចហើយ ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print