ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដ និងបានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ កំលាំងការិយាល័យព្រហ្មទណ្ឌសហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វេីការស្រាជ្រាវនិងកំណត់បានមុខសញ្ញាសង្ស័យម្នាក់ដែលមានតំរុយពាក់ព័ន្ធនឹងករណីខាងលេីជាមុខសញ្ញាចាស់(លួចម៉ូតូ) ច្រេីនករណី។
កាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១ និង ០៤នាទី រំលងអធ្រាត្រ ជនសង្ស័យមិនស្គាល់បានឡើងតាមរបងចូលក្នុងបរិវេណ ព្រះវិហារក្នុងក្តីសង្ឃឹម ស្ថិត នៅភូមិត្រពាំងប្រិយ៍ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ធ្វេីសកម្មភាពលួចកាត់ខ្សែភ្លើង ម្ចាស់ទីតាំងមានឈ្មោះ PARK JIYONG (ផាក ជីយ៉ុង) ភេទប្រុស ជនជាតិកូរ៉េ អាយុ៧៤ឆ្នាំ ប្រពន្ធឈ្មោះ KIM YOUNGSUN (គីម យ៉ុងស៊ុន) អាយុ៦៩ឆ្នាំ ជនជាតិកូរ៉េខាងត្បូង ស្នាក់នៅក្នុងព្រះវិហារ បានឃើញនិងបានស្រែកដេញជនសង្ស័យ ជននោះបានទាញកាំបិតផ្គាក់មកគប់តម្រង់ឱ្យចំ ចៃដន្យបានខ្ទាតត្រូវជើងខាងស្តាំបណ្តាលឱ្យរងរបួសរួចគេចខ្លួនតែម្ដង ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងដែលបានដឹកនាំកំលាំងស្រាវជ្រាវនៅ ថ្ងៃទី២៤ កញ្ញា ២០២៦ បានឈានទៅឃាត់មុខសញ្ញាម្នាក់ឈ្មោះ អ៊ុក អ៉ីវ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទងបានឆ្លើយសារភាពថាពិតជាបានមកលួចកាត់ខ្សែភ្លើងនិងបានយកកាំបិតផ្គាក់(គប់លេីជនរងគ្រោះពិតមែន)មូលហេតុមកពីគាត់ស្រែក ។
ជាក់ស្ដែងសមត្ថកិច្ចបានដកហូតវត្ដុតាងកាំបិតផ្គាក់ដងឈេីវែង២ដើម និងបានបញ្ជូនមុខសញ្ញាសង្ស័យខាងលេីមកអធិការដ្ឋាននគរបាលស្រុកសំរោងទងដេីម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕










