ខ្សែប្រយុទ្ធ Aubameyang របស់ Deportivo អវត្តមាន ២ខែ ក្រោយវះកាត់ជង្គង់

ចែករំលែក៖

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្លិប Deportivo La Coruna បានទទួលការវះកាត់ជង្គង់កាលពីថ្ងៃព្រហស្បតិ៍ ហើយរំពឹងថានឹងអវត្តមានប្រហែល ២ខែ។

 

កីឡាករវ័យ ៣៧ឆ្នាំរូបនេះ បានទទួលការវះកាត់លើ ក្រពេញខ្នងជង្គង់ (meniscus) នៅជង្គង់ស្តាំរបស់គេ នៅគ្លីនិកមួយក្នុងទីក្រុង Madrid បន្ទាប់ពីមានអារម្មណ៍មិនស្រួលអំឡុងការប្រកួតដែល Deportivo ស្មើជាមួយ Real Betis កាលពីថ្ងៃអាទិត្យ។

 

ក្លិបបានបញ្ជាក់ថា Aubameyang ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ក្រុមជម្រើសជាតិហ្គាបុង នឹងត្រឡប់ទៅកាន់ទីក្រុង La Coruna វិញ។

 

Deportivo បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការវិវត្តនៃស្ថានភាពរបួសរបស់គាត់ នឹងកំណត់ថា តើពេលណាគាត់អាចត្រឡប់មកហ្វឹកហាត់វិញ»។

 

សារព័ត៌មានអេស្ប៉ាញបានរាយការណ៍ថា អតីតកីឡាករ Arsenal និង Chelsea រូបនេះ ត្រូវបានរំពឹងថានឹងត្រូវអវត្តមានពីការប្រកួតរយៈពេលជិត ២ខែ។

 

Aubameyang បានស៊ុតបញ្ចូលទី ៥គ្រាប់ ក្នុងចំណោមគ្រាប់បាល់សរុប ១០គ្រាប់របស់ Deportivo នៅក្នុងលីគ ខណៈក្រុមដែលទើបឡើងមកកាន់ក្របខណ្ឌ La Liga កំពុងចាប់ផ្តើមរដូវកាលបានយ៉ាងល្អ។

 

បច្ចុប្បន្ន Deportivo ឈរនៅលេខ ៧ ក្នុងតារាង La Liga ដោយមាន ១០ពិន្ទុពីការប្រកួត ៧លើក។

...

 

Aubameyang បានប្រកាសចាកចេញពីភារកិច្ចជាមួយក្រុមជម្រើសជាតិហ្គាបុងកាលពីដើមខែនេះ ដោយលោកបាននិយាយថា លោកមានអារម្មណ៍ថា «ត្រូវបានបំបាក់មុខ» បន្ទាប់ពីរដ្ឋាភិបាលហ្គាបុងបានចង្អុលបង្ហាញរូបលោកថា ជាអ្នកទទួលខុសត្រូវចំពោះយុទ្ធនាការដ៏ខកចិត្តរបស់ក្រុមក្នុងព្រឹត្តិការណ៍ Africa Cup of Nations ឆ្នាំ២០២៥៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print