ផ្អាកបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ ស្ពានសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សេចក្តីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ស្តីពីការផ្អាកបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ ស្ពានសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

 

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង មេត្តាជ្រាបថា ៖ ក្រោយទទួលរងឥទ្ធិពលព្យុះ ជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងដំណំដែលអាចកើតមានទឹកជំនន់ទឹកភ្លៀង ដែលធ្វើឱ្យផ្លូវស្ពាន ទូទាំងខេត្ត រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។

 

ជាមួយគ្នានេះដែរ ដើម្បីការពារសុវត្ថិភាពធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀស គ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង សូមធ្វើការផ្អាកបណ្តោះអាសន្ននូវ យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ ស្ពានសម្តេច ក្រឡាហោម ស ខេង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីចូលរួមថែរក្សាស្ពាន និងបង្ការ ហានិភ័យក្នុងការធ្វើដំណើរ ។

 

ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋ នឹងអនុវត្តបានល្អនូវសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសូមធ្វើដំណើរដោយប្រុងប្រយ័ត្នខ្ពស់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print