កីឡាករអ៊ីស្រាអែល Abu Farhi ត្រូវបានបណ្តេញចេញ ក្រោយអបអរគ្រាប់បាល់ដោយធ្វើកាយវិការដូចបាញ់កាំភ្លើង

ចែករំលែក៖

កីឡាកររបស់អ៊ីស្រាអែល Sayed Abu Farhi ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត បន្ទាប់ពីរូបគេបានអបអរគ្រាប់បាល់ដោយប្រើបង្គោលទង់ជ្រុង ធ្វើកាយវិការដូចជាកំពុងបាញ់កាំភ្លើង ក្នុងការប្រកួត UEFA Nations League ដែលអ៊ីស្រាអែលចាញ់អូទ្រីស ១-៣។

 

កីឡាករវ័យ ២០ឆ្នាំរបស់ក្លិប Colorado Rapids រូបនេះ បានតែតបាល់បញ្ចូលទីតាមស្មើសម្រាប់អ៊ីស្រាអែល មុនពេលធ្វើកាយវិការដ៏ចម្រូងចម្រាសនោះ ដែលធ្វើឱ្យគេទទួលបានកាតលឿងទី២ និងកាតក្រហមភ្លាមៗ។

 

ច្បាប់បាល់ទាត់អនុញ្ញាតឱ្យអាជ្ញាកណ្តាលផ្តល់កាតលឿងដល់កីឡាករ សម្រាប់ការអបអរគ្រាប់បាល់ដែលមានលក្ខណៈ បង្កហេតុ ចំអក ឬបង្កឱ្យមានភាពតានតឹង។

 

ហេតុការណ៍នេះកើតឡើងក្នុងសប្តាហ៍ដែលសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានក្លាយជាប្រធានបទដែលទទួលការចាប់អារម្មណ៍ក្នុងពិភពបាល់ទាត់។ ក៏មានយុទ្ធនាការមួយស្នើឱ្យសាធារណរដ្ឋអៀរឡង់ធ្វើពហិការការប្រកួតចំនួន ២លើកខាងមុខជាមួយអ៊ីស្រាអែល។

 

ការប្រកួតទាំងពីរជើង រវាងអៀរឡង់ និងអ៊ីស្រាអែល ត្រូវបានគ្រោងធ្វើឡើងនៅទីលានអព្យាក្រឹត។

 

យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយ Hamas នៅតំបន់ហ្គាហ្សា មនុស្សជាង ៧៣.០០០នាក់ ត្រូវបានរាយការណ៍ថាស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។ អង្គការសហប្រជាជាតិ (UN) ចាត់ទុកទិន្នន័យរបស់ក្រសួងនេះថាមានភាពគួរឱ្យទុកចិត្ត។

 

សង្គ្រាមនេះបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារដឹកនាំដោយ Hamas លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់មនុស្ស ២៥១នាក់ ធ្វើជាចំណាប់ខ្មាំង។

...

 

ចំពោះការប្រកួតនៅទីក្រុង Linz ប្រទេសអូទ្រីស ក្រុមម្ចាស់ផ្ទះបានយកឈ្នះអ៊ីស្រាអែលក្នុងលទ្ធផល ៣-១។ Romano Schmid បានស៊ុតបើកការដ្ឋាន ខណៈ Phillipp Mwene និង Sasa Kalajdzic រកបានគ្រាប់បាល់នៅចុងការប្រកួត ដើម្បីធានាជ័យជម្នះសម្រាប់អូទ្រីស៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print