កម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម និងការងារនាពេលអនាគត

ចែករំលែក៖

ទីក្រុងសៀងហៃ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារការងារ។

 

នាឱកាសនោះ លោករដ្ឋមន្រ្តីបានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែងដែលទទួលបានការអញ្ជើញឱ្យចូលរួម និងថ្លែងបទអន្តរាគមន៍ក្នុងសន្និសីទ “ជំនាញពិភពលោក ឆ្នាំ២០២៦” ក៏ដូចជាថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងលោកជំទាវដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងអបអរសាទរប្រទេសចិន ដែលបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យប្រកបដោយភាពជោគជ័យ។ លោកក៏បានកោតសរសើរចំពោះការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិនដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍជំនាញ រួមទាំងការផ្តល់ជូននូវសៀវភៅ “កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន” ដែលគ្របដណ្តប់លើ ១៦ មុខជំនាញសំខាន់ៗ។ ទន្ទឹមនេះ លោកបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដោយបានគូសបញ្ជាក់ពីបំណងរបស់កម្ពុជា ក្នុងការប្រែក្លាយក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះឱ្យទៅជាការអនុវត្តជាក់ស្តែងសម្រាប់ឧត្តមប្រយោជន៍នៃភាគីទាំងពីរ ហើយក៏ជាការបើកទំព័រថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួត និងស៊ីជម្រៅបន្ថែមទៀតរវាងក្រសួងទាំងពីរ។

 

ទន្ទឹមនេះ លោករដ្ឋមន្រ្តីបានកត់សម្គាល់ឃើញថា ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តោតសារៈសំខាន់លើការអភិវឌ្ឍជំនាញបច្ចុប្បន្ន និងពេលអនាគត ដែលមានចក្ខុវិស័យវែងឆ្ងាយ និងជាគន្លឹះមួយធ្វើឱ្យប្រទេសដទៃ និងកម្ពុជាអាចយកមករៀនសូត្រ បន្ថែមដើម្បីដុសខាត់នូវចន្លោះខ្វះខាតនានា។

 

លើសពីនេះ លោក និងលោកស្រីក៏បានអញ្ជើញចុះហត្ថលេខាលើ MoU ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់គោលនយោបាយ និងការអនុវត្តឱ្យល្អប្រសើរក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងសមត្ថភាព និងលទ្ធភាព ក្នុងការពង្រឹងការអភិវឌ្ឍជំនាញបៃតង និងការគាំទ្រការធ្វើទំនើបកម្មឌីជីថលនៃប្រព័ន្ធ TVET ។ ភាគីទាំងពីរនឹងលើកទឹកចិត្តឱ្យស្ថាប័ន និងភាគីពាក់ព័ន្ធ ចូលរួមអនុវត្តសកម្មភាពដែលបានឯកភាពគ្នា និងសម្របសម្រួលជាប្រចាំ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌ MoU នេះ។

...

 

ជាទីបញ្ចប់ លោករដ្ឋមន្រ្តី បានអញ្ជើញលោកស្រី វ៉ាង ស៊ាវភីង មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខផងដែរ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print