សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា បាននិយាយថា លោករំពឹងថាការចរចាជាមួយអ៉ីរ៉ង់ នឹងបន្តឡើងវិញក្នុងសប្តាហ៍នេះ បន្ទាប់ពីលោកបានបដិសេធសំណើបទឈប់បាញ់ ដែលស្នើឡើងដោយទីក្រុងតេហេរ៉ង់។
ក្រុមមន្ត្រីអ៉ីរ៉ង់ បាននាំយកផែនការមួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដែលចង់ឱ្យមានបទឈប់បាញ់រយៈពេល ៧ថ្ងៃ បន្ទាប់មកបើកដំណើរការច្រកសមុទ្រ Hormuz ឡើងវិញ។ លោក ត្រាំ បានច្រានចោលផែនការនេះ ហើយក្រោយមកលោកបានប្រាប់បណ្តាញព័ត៌មាន Axios ថាលោករំពឹងថាកិច្ចចរចានឹងចាប់ផ្តើមឡើងវិញ។
«ពួកគេចង់សម្រេចកិច្ចព្រមព្រៀងមួយ ប៉ុន្តែវាមិនមែនជាកិច្ចព្រមព្រៀងដែលខ្ញុំចង់បានទេ»។ នេះជាការបញ្ជាក់របស់លោក ត្រាំ ទៅកាន់សារព័ត៌មាន Axios ដោយបន្ថែមថា «វាជាអ្វីដែលយើងអាចនឹងយល់ព្រមធ្វើ កាលពីឆ្នាំមុន។ ពួកគេ (អ៉ីរ៉ង់) ប្រើយុទ្ធសាស្ត្រហួសហេតុពេក»។ ដោយដកស្រង់ប្រភពដែលដឹងពីបញ្ហានេះ Axios រាយការណ៍ថា ការចរចាដោយប្រយោលរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតេហេរ៉ង់ អាចនឹងចាប់ផ្តើមនាដើមសប្តាហ៍នេះ ពោលគឺនៅថ្ងៃចន្ទនេះតែម្តង (ម៉ោងក្នុងតំបន់)៕

រូបថត: TTXVN









