បុរសម្នាក់ជិះម៉ូតូបុកអ្នកអនាម័យដើរបោសសម្អាតតាមផ្លូវបណ្តាលឲ្យរងរបួស

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ជាអ្នកអនាម័យបានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុង

ដេីរបោសសម្អាតតាមដងផ្លូវត្រូវម៉ូតូជិះទៅបុកកាលពីវេលាម៉ោង៥និង២៧នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវសហព័ន្ធរុស្សី ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

 

ជនរងគ្រោះមានឈ្មោះលុន សុខគង់ ភេទស្រី  អាយុ៦១ឆ្នាំ រងរបួសឈឺមួយចំហៀងខ្លួនខាងស្ដាំ មានអាសយដ្ឋាននៅភូមិព្រៃកេស  ឃុំព្រៃវិហារ  ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះកំពុងដេីរបោសសម្អាតលេីដងផ្លូវសហព័ន្ធរុស្ស៉ី បន្ទាប់មកស្រាប់តែមានម៉ូតូមួយគ្រឿងធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចមិនប្រយ័ត្នជ្រុលទៅបុកបណ្តាលឲ្យអ្នកអនាម័យរងរបួសធ្ងន់។

...

 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print