លោក នុត សវនា៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះហុក ណាវី(Hok Nave)ត្រូវបានបញ្ជូនទៅឃុំខ្លួននៅ«ម១»ហើយ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក នុត សវនា ប្រធានមណ្ឌលអប់រំកែប្រែទី១(ម១) នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖ បុគ្គលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ហុក ណាវី (Hok Nave) ដែលបានប្រើប្រាស់ពាក្យសម្តីប្រមាថទៅលើវីរកងទ័ព និងប្រើសម្តីមិនសមរម្យទៅលើស្រ្តីភេទ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅ «ម១» ហើយ។

 

បើតាមលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះថា បុគ្គលរូបនេះក៏ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៧២ មាត្រា៤៩៤ មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

...

 

សូមជម្រាបជូនថា បន្ទាប់ពីមានការចែកចាយសារសំឡេងប្រមាថទៅលើកងទ័ពនិងស្ដ្រីភេទរបស់បុគ្គល គឹម ភិរម្យ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ហុក ណាវី (Hok Nave) មហាជនជាច្រើនបានផ្ទុះប្រតិកម្មយ៉ាងខ្លាំង ចំពោះអ្វីដែលបុគ្គលរូបនេះលើកឡើង និងស្នើឱ្យចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត។ ក្រោយមកលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យសមត្ថកិច្ចជំនាញឃាត់ខ្លួនបុគ្គលរូបនេះភ្លាមៗ ដើម្បីអនុវត្ដតាមនីតិវិធីច្បាប់៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print