ខេត្តប៉ៃលិន ពលរដ្ឋជាង ៧រយខ្នងផ្ទះ និងដីកសិកម្មជាង៣រយហិកតា បានរងផលប៉ះពាល់ក្រោយភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល ៤យប់៥ថ្ងៃ

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋបាលខេត្ត​ប៉ៃលិន​ បានឱ្យដឹងថា​ រយះពេល៤យប់៥ថ្ងៃ​ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា​ បង្កផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជាង ៧ខ្នងផ្ទះ ដីស្រែចំការជាង៣ហិកតា ក្នុងភូមិសាស្រ្តក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ។​ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ទឹកបានស្រកចុះប៉ុន្តែធ្លាក់ទៅតំបន់ទំនាប ហូរចូលទៅខេត្តបាត់ដំបង។

បើតាមការបញ្ជាក់ពី​រដ្ឋបាល​ខេត្តប៉ៃលិន​ បានឱ្យដឹងថា​ ខេត្តប៉ៃលិនភាគច្រើនជាភូមិសាស្ត្រតំបន់ភ្នំ ដូច្នេះ ភ្លៀងធ្លាក់ជាប់គ្នាងាយនឹងមានការជន់លិចតំបន់ខ្លះ ប៉ុន្តែប្រសិនបើមេឃបើកថ្ងៃត្រឹម១ថ្ងៃ ឬ២ថ្ងៃ នោះ ទឹកស្រកចុះវិញឆាប់រហ័ស។​ ប៉ុន្ដែ​បង្កផលប៉ះពាល់ ដល់ផ្ទះសម្បែងប្រជាពលរដ្ឋជាង៧រយខ្នងផ្ទះ ផ្លូវប៉េតុង៥០៥០ម៉ែត្រ ដីស្រែចំការជាង៣ រយហិចតា មិនប៉ះពាល់ដល់អាយុជីវិតពលរដ្ឋនោះឡើយ។

ប្រភពដដែលបន្តថា​ គិតមកដល់ពេលនេះ កម្លាំងសរុប បានសហការជួយសម្រួល អន្តររាគមន៍ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ជម្លៀសទៅកាន់ទីតួសុវត្ថិភាព ផ្តល់នូវអំណោយពីកាកបាទក្រហមកម្ពុជា និងត្រៀមកម្លាំង២៤ម៉ោង លើ២៤ម៉ោង ដើម្បីឆ្លើយតបភ្លាមៗ ក្នុងករណីបន្ទាន់ណាមួយ។

...

ដោយឡែក​កម្លាំងកងទ័ពជួរមុខ ដែលកំពុងឈរជើងតាមព្រំដែនខេត្តប៉ៃលិន និង មួយផ្នែកជាប់ខេត្តបាត់ដំបង លោកទេសរដ្ឋមន្រ្តី​ អ៊ី ឈាន ក៏បានយកចិត្តទុកដាក់ខ្ពស់បំផុតផ្តល់នូវអំណាយគាំទ្របន្ថែម រួមទាំងកិច្ចសហការគាំពារគ្នាទៅវិញទៅមក ក្នុងស្ថានភាពនៃជំនន់នេះ ដើម្បីការពារទាំងសុវត្ថិភាព សុខមាលភាព លើកទឹកចិត្តដល់វីរៈកងទ័ពដែលកំពុងបន្តឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print