រដ្ឋបាលសង្កាត់ចោមចៅទី៣បានសហការជាមួយ មន្ទីរសង្គមកិច្ចចុះប្រមូលជនអនាថាសរុប១១នាក់យកទៅមន្ទីរដើម្បីអប់រំ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងរដ្ឋបាលសង្កាត់ចោមចៅទី៣ បានសហការជាមួយ មន្ទីរសង្គមកិច្ចរាជធានី បានចុះប្រមូលក្រុមជនអនាថាដែលតែងតែងបង្ករភាពអនាធិបតេយ្យ ប៉ះពាក់សណ្តាប់ធ្នាប់ ។

ការចុះប្រមូលក្រុមជនអនាថានេះធ្វេីឡេីងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងមូលដ្ឋាន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ដោយឃេីញថាក្រុមជនអនាថាទាំងនោះតែតែងដេីរបង្ករភាពអនាធិបតេយ្យ លួចរបស់របរបងប្អូនប្រជាពលរដ្ឋ ប៉ះពាល់សណ្តាប់ធ្នាប់ គ្មានទីជម្រក ទេីបលោក ចាត់តាំងលោកចែន សុចាន់ ប្រធានប្រជាការពារសង្កាត់ចោមចៅទី៣ ដឹកនាំក្រុមការងារ សហការជាមួយ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញចំដេីរប្រមូលយកទៅមន្ទីរដេីម្បីធ្វេីការឃុំខាំងអប់រំ។

...

ក្នុងប្រតិបត្តិការខាងលេីនេះឃាត់ខ្លួនក្រុមជនអនាថាសរុបចំនួន១១ នាក់ក្នុងនោះស្រីម្នាក់៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print