‎ខេត្តស្វាយរៀងប្រារព្ធពិធីទិវាសម្អាតអនាម័យពិភពលោកលើកទី៩ ដើម្បីលើកកម្ពស់បរិស្ថាន និងសោភ័ណភាពក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅទីតាំងសួនច្បារច្រមុះជ្រូកគោដេក២ ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បានរៀបចំប្រារព្ធ «ទិវាសម្អាតអនាម័យពិភពលោកលើកទី៩» (9th World Cleanup Day) យ៉ាងមហោឡារិក ដើម្បីបំផុសស្មារតីសាធារណជនឲ្យចូលរួមថែរក្សាអនាម័យ និងបរិស្ថាន ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សេង សិលា អភិបាលរងខេត្ត តំណាងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។

 

កម្មវិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ, លោក ចាន់ ឈន់ ប្រធានមន្ទីរបរិស្ថានខេត្ត ព្រមទាំងលោក លោកស្រីជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក  ប្រធានក្រុមប្រឹក្សាក្រុង អលោក អភិបាលរងក្រុងស្វាយរៀងមន្ត្រីរាជការ សិស្សានុសិស្ស យុវជនកាយរិទ្ធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

‎

ក្នុងឪកាសនោះ លោក សេង សិលាអភិបាលរងខេត្តបានឲ្យដឹងថា ការប្រារព្ធទិវានេះធ្វើឡើងក្នុងគោលបំណងដាស់តឿន និងបំផុសចលនាដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឲ្យបង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រងសំរាម សំណល់រឹង និងការធ្វើអនាម័យនៅតាមលំនៅឋាន ទីសាធារណៈ និងសហគមន៍ ដើម្បីរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន និងលើកកម្ពស់សោភ័ណភាពខេត្តស្វាយរៀងឲ្យកាន់តែមានភាពបៃតង ស្រស់ស្អាត និងមានខ្យល់អាកាសបរិសុទ្ធ។ លោកក៏បានផ្សះផ្ញើដល់ប្រជាពលរដ្ឋត្រូវទុកដាក់សំរាមឲ្យមានរបៀបរយដើម្បីងាយស្រួលក្រុមប្រមូលយកទៅទីលានចាក់សំរាម ហើយបើឃើញបងប្អូនចោលសំរាបពាស់វាលពាស់កាល អាជ្ញាធរនិងត្រូវការពិន័យជាទឹកប្រាក់១០ម៉ឺនរៀល។

 

លោក អភិបាលរងខេត្ត បានណែនាំដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្ស ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ លោកបង្ហាញទស្សនៈវិស័យក្នុងការរៀបចំក្រុងស្វាយរៀង ឱ្យក្លាយទៅជាទីក្រុងដែលឆ្លាតវៃ ស្អាត បៃតង និងអាចដើរបានដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ។

 

ក្នុងឪកាសនោះ លោក ចាន់ ឈន់ ប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង បានបញ្ជាក់ទៀតថា៖ការប្រារព្ធទិវាសម្អាតពិភពលោកនេះ មិនត្រឹមតែជាសកម្មភាពសម្អាតបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាការបំផុសស្មារតីឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាធនធានធម្មជាតិ  និងរួមគ្នាបង្កើតបរិស្ថានស្អាត ដើម្បីគាំទ្រការអភិវឌ្ឍអេកូទេសចរណ៍ និងជីវភាពសហគមន៍ប្រកបដោយចីរភាព៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print