ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួនបានក្រោយពីរូបគេបានធ្វើសកម្មភាពយកដំថ្មគប់និងឈើជ្រុងវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា នៅយប់ថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២៣និង០០នាទី មានករណីហិង្សារដោយចេតនាបង្ករឡើងដោយជនសង្ស័យម្នាក់បានប្រើដំថ្មគប់និងឈើជ្រុងវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់មូលហេតុព្រោះតែជនសង្ស័យខឹងជនរងគ្រោះរឿងទំនាស់ពាក្យសំដី។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ តាំង សាមី ហៅ មី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅតាមសំយ៉ាបផ្ទះគេ រាជធានីភ្នំពេញ(មានសារធាតុញៀន) ។
វត្ថុតាងចាប់យក ឈើជ្រុង ចំនួន០១ដើម(របស់ជនរងគ្រោះ) និង ដុំថ្ម ចំនួន០២ដុំ(របស់ជនសង្ស័យ)។
ចំណែកជនរងគ្រោះ ឈ្មោះ ម៉ៅ វង្សវិជាតិ ហៅក្តាម ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងឆ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សីហា សែនសុខ










