ភ្នំពេញ ៖ យុវជនម្នាក់ជាកម្មករធ្វេីការនៅសហគ្រាសប្រហិតនឹងប៉ាតេ៨៩ ត្រូវបានឆក់ខ្សែភ្លេីងខណៈកំពុងធ្វេីការ ហេីយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១០និង៣០នាទី យប់ ថ្ងៃទី២៨ខែកញ្ញា ឆ្នាំ ២០២៦ ចំនុចសហគ្រាសផលិតប្រហិតនឹងប៉ាតេ ៨៩ ស្ថិតនៅ ភូមិត្រពាំងទាសង្កាត់ពងទឹកខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះ: ឈ្មោះស្រែ មាសភេទប្រុសអាយុ១៦ឆ្នាំមុខរបរកម្មករមានស្រុកកំណេីតភូមិភ្នំតូចឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
តាមការបំភ្លឺពី ឈ្មោះម៉ុន ម៉ាក់ ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរកម្មករនៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៦វេលាម៉ោង៥ និង៣០នាទីល្ងាច គាត់បានចូលធ្វេីការនៅសហគ្រាសប្រហិតនឹងប៉ាតេ៨៩ លុះដល់វេលាម៉ោង១០និង៣០នាទី ស្រាប់តែឈ្មោះ ស្រែ មាស ឆក់ចរន្តអគ្គិសនី ដួលហេីយស្រែកអោយជួយ ពេលនោះគាត់ក៏រត់ទៅដកឌុយភ្លេីង ចេញ នឹងលេីកជនរងគ្រោះដាក់តាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យហ្លួងម៉ែ ពេលទៅដល់គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់ហេីយទេីបរាយការណ៏ជូនសមត្ថកិច្ចតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុពិនិត្យកោសល្យវិច័យហេីយបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារឆក់ខ្សែភ្លេីងពិតប្រាកដមែន ទេីបប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ










