នារីស្រស់ស្អាតម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនទៅបុករះដើមឈើ ម៉ូតូស្គូបពីនិងខឿនសួនច្បារមុខបុរីអង្គរ បណ្តាលឲ្យរថយន្តខូចខាតយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងខណៈនារីស្រស់ស្អាតម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនហើយរេចង្កូតទៅបុករះឡើងសួនច្បារ ដើមឈើនិងម៉ូតូស្គូបពីបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំដែលគេសង្ស័យថាអ្នកបើកបរស្រវឹងស្រា។

ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចមុខបុរីអង្គរ តាមបណ្តោយផ្លូវបុរីអង្គរ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២  ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

...

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមាននារីស្រស់ស្អាតម្នាក់បើករថយន្តសេ៊រីទំនើប១គ្រឿងពាក់ស្លាកលេខភ្នំពេញ2AQ-4598 ដោយបើកបរតាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតឡើងលើចិញ្ចើមផ្លូវជ្រុលទៅបុកដើមឈើនិងម៉ូតូស្គូបពីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1CH-4697ដែលកំពុងចតស្ងៀមបណ្តាលឲ្យរងការខូចខាត រួចបន្តទៅបុកខឿនសួនច្បារមុខបុរីអង្គរ បណ្តាលឲ្យរថយន្តខូចខាតធ្ងន់ធ្ងរ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ នៅក្នុងហេតុការនេះដែរគេសង្ស័យថានារីដែលជាអ្នកបើកបររថយន្តនោះមានសារជាតិស្រវឹង។
ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីធ្វើការសួរនាំ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print