អ៊ីស្រាអ៊ែលបង្ហាញក្តីបារម្ភពីការវាយប្រហារ មុនការបោះឆ្នោត

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាមានសញ្ញាជាច្រើនបង្ហាញថា សត្រូវរបស់អ៉ីស្រាអែលអាចនឹងព្យាយាមបើកការវាយប្រហារ នៅមុនការបោះឆ្នោតសកលដែលគ្រោងនឹងធ្វើឡើងនៅចុងខែតុលាខាងមុខ។

ការព្រមានរបស់លោក Netanyahu ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានគំរាមតាមសម្លាប់មេដឹកនាំក្រុមហាម៉ាសដែលកំពុងរស់នៅ ក្រៅតំបន់ហ្កាហ្សា។ កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ លោក Netanyahu និងលោក Katz បានចេញសារព្រមានម្ដងហើយម្ដងទៀតទៅកាន់អ៉ីរ៉ង់ ក្រុមហេសបូឡានៅលីបង់ ព្រមទាំងអាជ្ញាធរប៉ាឡេស្ទីនក្នុងតំបន់ West Bank ថាអ៉ីស្រាអែលនឹងសងសឹកក្នុងករណីរងការវាយប្រហារណាមួយ។
«យើងទទួលបានសញ្ញាជាច្រើនបង្ហាញថានៅមុន ការបោះឆ្នោតចូលមកដល់ សត្រូវរបស់យើងនឹងព្យាយាមវាយប្រហារលើពួកយើង។ ដូច្នេះ…ខ្ញុំសូមផ្ញើសារមួយទៅពួកគេថា៖ កុំមករករឿងជាមួយពួកយើងឱ្យសោះ មិនថា បច្ចុប្បន្ន ឬនៅពេលអនាគត ពីព្រោះយើងនឹងតាមកម្ទេចពួកអ្នកគ្រប់ពេលវេលា ហើយមិនថានៅទីណានោះទេ»។ នេះជាការគំរាមរបស់លោក Netanyahu ធ្វើឡើងក្នុងវីដេអូ នៅឯមូលដ្ឋានទ័ពអាកាសមួយដែលត្រូវបានចេញផ្សាយដោយការិយាល័យរបស់លោក។
អ៉ីស្រាអែលនឹងត្រូវរៀបចំការបោះឆ្នោតសកលមួយនៅថ្ងៃទី២៧ ខែតុលាខាងមុខ ខណៈលោក Netanyahu ក្នុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញ ដើម្បីបន្តកាន់អំណាច៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print