ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បង្ក្រាបករណី លួច ចំនួន០២ករណី (លួចសម្ភារះ ខ្សែរភ្លើង និងសម្ភារៈផ្សេងៗ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ) ឃាត់ជនសង្ស័យ៣នាក់។
សមត្ថកិច្ចនគរបាលក្រុងបាវិត បានអោយដឹងនៅព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៦នេះថា
ជនសង្ស័យមានទី១ ឈ្មោះ គឹមហ៊រ័ សេងហាក់ អាយុ១៨ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។
២ឈ្មោះទូច ប៊ុនធី ភេទប្រុស មុខរបកម្មករសំណង់ មានទីលំនៅភូមិ ព្រែកសំបួរ ឃុំអង្គរបូរី ស្រុក អង្គរបូរី ខេត្ត តាកែវ ។
និងទី៣ឈ្មោះ ផាន សុខាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មាន ស្រុកកំណើតនៅភូមិបារ៉ាយណ៍លិច ឃុំបារ៉ាយណ៍ ស្រុកកំពង់លែង ខេត្តព្រៃវែង ។
សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា មានករណី លួច ចំនួន០២ករណី (លួចសម្ភារះ ខ្សែរភ្លើង និងសម្ភារៈផ្សេងៗ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ) នៅថ្ងៃទី២៥ និងទី២៦ ខែកញ្ញាឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបមុខសញ្ញា លួចសម្ភារៈ ផ្សេងៗ នៅក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និង បានឃាត់ជនសង្ស័យ៣នាក់ ដោយសមត្ថកិច្ចដកហូតវត្ថុតាងសរុបរួមមានកាំបិតកាត់ខ្សែភ្លើង ចំនួន០១ខ្សែភ្លើង និងស្ពាន់ មួយចំនួន
ម៉ូតូចំនួន២គ្រឿង Honda dream ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ បំពាក់ផ្លាកលេខ ស្វាយរៀង1V-3252 លេខម៉ាស៊ីន ND125N0077899 និងម៉ាក winner X ពណ៌ក្រហម រុំម៉ូណេទឹក ចំនួន១០គ្រាប់(ធំ៤ និង តូច៦)ពូថៅ ១ម៉ាឡេត ១ដង្គាប់១ ទូរសព្ទដៃចំនួន២គ្រឿង ។ ជនសង្ស័យទាំង៣នាក់តេស្ដទឹកមូត្យ វិជ្ជមាន សារធាតុញៀន (+) ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ សមត្ថកិច្ចជំនាញបាន កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងបានឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នរួចហើយ៕
ដោយ៖ សុថាន










