ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ
ជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួន
១-ឈ្មោះ រីន ថៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ (ឃាត់ខ្លួនមានសារធាតុញៀន)
២-ឈ្មោះ ញឹប វ៉ាន់ដា ភេទប្រុស អាយុ 31 ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្ដាល(ឃាត់ខ្លួនមានសារធាតុញៀន)
៣-ឈ្មោះ ថង សាម៉ុត ភេទប្រុស អាយុ 38 ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួនមានសារធាតុញៀន)
៤-ឈ្មោះ ព្រុំ ម៉ារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ (ឃាត់ខ្លួនមានសារធាតុញៀន)
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅមជ្ឃមណ្ឌលជាតិ ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន៕
ដោយ៖ សីហា សែនសុខ










