មន្ទីរសាធារណការ ខេត្តកំពង់ធំនិងសាខាកាក បាទក្រហម រៀបចំយុទ្ធនាការស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ 

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី លំ គន្ធារី អនុប្រធានអចិន្ដ្រៃ យ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចូលរួមយុទ្ធនាការ អប់រំផ្សព្វ ផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានការ ចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីសាខា មន្រ្តីអនុសាខា មន្រ្តីសាធារណៈការ និងដឹកជញ្ជូនខេត្ត និងកងកម្លាំងប៉ូលីសចរាចរណ៍ស្រុក ដែលមានអ្នករួមសរុបចំនួន៤១នាក់ នៅថ្ងៃទី៣០ ខែកញ្ញានឆ្នាំ២០២៦ ដែលបានរៀបចំឡើងនៅផ្លូវជាតិលេខ៦ច្រកចូលផ្សារស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ និងមានសំណួរ-ចម្លើយ ដើម្បីដាស់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគោរព

ច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុវត្ថិភាពរបស់ខ្លួន មានរង្វាន់លើកទឹកចិត្តមួកសុវត្តិភាពដែលមានអ្នកចូលរួមសរុបចំនួន២៨៣នាក់ ពិសេស ចេះការពារការធ្វើដំណើរទៅវត្ដ ក្នុងឱកាសបុណ្ឌភ្ជុំបិណ្ឌនេះ ។

លោកស្រីបានបន្តថា កាកបាទក្រហមកម្ពុជា តែងតែធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នេះ ជារៀងរាល់ឆ្នាំ ព្រោះកាកបាទក្រ ហមកម្ពុជា ជាសមាជិកថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដើម្បីឆ្លើយតបទៅនឹងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ និងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាចូលរួមកាត់បន្ថយអត្រាស្លាប់ របួសធ្ងន់ និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជាតាមតែអាចធ្វើទៅបាន។ គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមចម្បងមួយ បានសំម្លាប់ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ក្នុង១ឆ្នាំៗ។

...

សូមបញ្ជាក់ថា យុទ្ធនាការចុះអប់រំផ្សព្វផ្សាយនេះផងដែរក្រុមការងារបានជូនឯកសារពាក់ព័ន្ធនិងសុវត្ថិភាពចរាចរណ៍ផ្លូវគោកមានដូចជា ខិតប័ណ្ណជំនួយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកចំនួន១០០សន្លឹក។ ខិតប័ណ្ណអ្វីដែលអ្នកបើកបរត្រូវយល់ដឹងចំនួន១០០សន្លឹក។ លិខិតអំពាវនាវស្ដីពីការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន១៣០ សន្លឹក ព្រមទាំងផ្ដល់មួកសុវត្ថិភាពជូនទៅដល់ប្រជាពលរដ្ឋដែលបានចូលរួមឆ្លើយសំណួរបានត្រឹមត្រូវចំនួន៤៦មួក៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print