ក្រុមចោរកម្មប្រុស ស្រី១១នាក់នគរបាលឃាត់ខ្លួនបន្តបន្ទាប់រួមជាមួយម៉ូតូ២៥គ្រឿង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ១១នាក់ ដកហូតបានម៉ូតូ២៥គ្រឿង និងអំពាវនាវឱ្យម្ចាស់ដើមមកផ្ទៀងផ្ទាត់យកវិញ។

 សមត្ថកិច្ចបញ្ជាក់ថាៈ អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងជំនាញផែនព្រហ្មទណ្ឌខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុង បានបើកប្រតិបត្តិការបង្ក្រាប និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុប ១១នាក់ (ស្រី ១នាក់) ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាច់ក និងគាស់ទ្វារ) និងបទទទួលផលចោរកម្មយ៉ាងសកម្មក្នុងមូលដ្ឋាន ដោយដកហូតបានវត្ថុតាងម៉ូតូសរុបចំនួន ២៥គ្រឿង។លោកវរសេនីយ៍ទោ ម៉ៅ ឈួន អធិការរងផ្នែកព្រហ្មទណ្ឌ បានឱ្យដឹងថា យោងការស្រាវជ្រាវ និងសម្លើយសាររភាព ជនសង្ស័យ៧នាក់ ជាអ្នកធ្វើសកម្មភាពលួច និង ៤នាក់ទៀតជាអ្នកទិញទទួលផលចោរកម្មដោយគ្មានឯកសារ (រួមមានឈ្មោះ យិញ សុធា និងឈ្មោះ ពៅ ស្រីហ៊ីម ហៅចែភីម)។ បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ស្ថិតក្នុងការសួរនាំ និងបញ្ជូនទៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ 

...

នៅថ្ងៃពុធនេះ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក៏បានជូនដំណឹង និងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់បង់ម៉ូតូកន្លងមក ឲ្យប្រញាប់នាំយកឯកសារពាក់ព័ន្ធមកផ្ទៀងផ្ទាត់នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីទទួលយកទ្រព្យសម្បត្តិរបស់ខ្លួនត្រឡប់ទៅវិញ ខណៈម៉ូតូចំនួន ៣គ្រឿងត្រូវបានផ្ទៀងផ្ទាត់ត្រូវតាមបណ្ដឹង និងបានរៀបចំប្រគល់ជូនម្ចាស់ដើមវិញរួចរាល់ហើយ៕ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print