គ្រឿងញៀនទម្ងន់ជិត១គីឡូក្រាមត្រូវបានបង្រ្កាប និងជនសង្ស័យ៤នាក់ត្រូវបានឃាត់ខ្លួននៅស្រុកបរសេដ្ឋ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ ផែន​ការងារប្រឆាំ​ងគ្រឿងញៀន​ ដឹ​កនាំផ្ទាល់ពី​លោ​ក​វរសេនីយ៍ឯក​ ហ៊ាង​ ឈាង​លី​ ស្នង​ការរង​ កាលពីថៃ្ងទី២៨​ ខែ​កញ្ញា​ ឆ្នាំ២០២៦​ នៅចំ​ណុចភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេ​ដ្ឋ ខេត្តកំពង់ស្ពឺ កម្លាំងបានសហការអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ និងអធិការដ្ឋាន​នគរបាលស្រុកសំ​រោងទង ស្រាវជ្រាវពន្លាតសមត្ថកិច្ចនិងឈានទៅឃាត់ខ្លួន​បានមុ​ខសញ្ញាពាក់ព័ន្ធការជួញដូរគ្រឿ​ងញៀន​ ចំនួន៤នាក់៖​ ១-ឈ្មោះ ហន សុខា ហៅ ភក្តី ហៅ ដី ភេទប្រុស អា​យុ ៣២ឆ្នាំ នៅភូមិត្រពាំងជម្រៅ ឃុំទួល​អំពិ​ល ស្រុកបសេដ្ឋ ដោយដក ហូតបានម្សៅក្រាមពណ៍សថ្លាស​ង្ស័យជាគ្រឿងញៀន ១កញ្ចប់ធំ​ , ទូរស័​ព្ទដៃ ១គ្រឿង, ម៉ូតូ ១គ្រឿង។

ផ្អែកតាមចម្លើយរបស់ឈ្មោះ ហន សុខា ហៅ ភក្តី ហៅ ដី និង​បានការសម្របសម្រួលនីតិវិធី​ពី​ តំណាងអយ្យការ​អមសាលាដំបូង​ខេត្ដកំពង់ស្ពឺ​ សមត្ថកិច្ចឈានទៅឆែក ឆេរ​ផ្ទះ​ឈ្មោះ ឌិន រុន ភេទប្រុស អាយុ ៣​៤​ឆ្នាំ នៅភូមិអង្គខ្ជាយ ឃុំព្រៃវិហារ ស្រុកគងពិសី​ (គេចខ្លួន)​ និងបាន​ឃេីញបក្ខពួ​កចំនួន​ ២​នាក់​​ (២)-ឈ្មោះ យ៉ង កុយ ភេទ ប្រុស អាយុ ៣០ឆ្នាំ នៅភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដកហូតវត្ថុតាង ទូរស័ព្ទដៃ ១គ្រឿង ម៉ូតូ ១គ្រឿង​ (៣)-ឈ្មោះ ណុប គីម​លៀ​ង ភេទប្រុ​ស អាយុ ២៤ឆ្នាំ នៅភូមិអង្គុញ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

សមត្ថកិច្ចបន្ដសហការពន្លាត​ស​មត្ថកិច្ចដោយបានសហការជាមួយកំលាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​​ស្រាវជ្រាវឈានទៅឃាត់ខ្លួនឈ្មោះ អ៊ុន លា​ប ភេទប្រុ​ស អាយុ​ ២៦ឆ្នាំ នៅភូមិ​១២ សង្កាត់វាលវង់ ខ​ណ្ឌ៧មករា រា​ជធានីភ្នំពេញ​ ដោយដកហូតបានម្សៅ
ក្រា​មពណ៌សថ្លាសង្ស័យជាគ្រឿងញៀ​ន ១កញ្ចប់, ទូរស័ព្ទដៃ ១គ្រឿ​ង។

ប្រតិបត្ដិការខាងលេីសមត្ថកិច្ចបានឃា​ត់ខ្លួនជនសង្ស័​យ​ ៤នាក់ដក​ហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជា​គ្រឿ​ងញៀនចំនួន ២កញ្ចប់​(១ធំ,​១តូច) ទម្ងន់ ៩៩៨,​៩១​ក្រាម​ (ជិត​១គីឡូក្រាម)​ ទូរស័ព្ទដៃចំនួន ៣​គ្រឿង​ ,ម៉ូតចំនួន ២គ្រឿង។

...

បច្ចុប្បន្នជនសង្ស័យរួមជាមួយភស្ដុតាងជាសារធាតុញៀន​ បានកសាងសំណុំរឿងនិងបញ្ជូនទៅអយ្យការ​អមសាលាដំបូងខេត្ដ​ចាត់ការតាមនីតិវិធីបន្ដ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print