កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋឃាត់ខ្លួនជនសង្ស័យម្នាក់ធ្វើឱ្យខូចខាតដោយចេតនានិងមិនរៀងចាល

ចែករំលែក៖

ខេត្តកណ្តាល÷ មន្ត្រីនគរបាលស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យម្នាក់ដែលធ្វើឲ្យខូចខាតដោយចេតនា និងមិនរាងចាល។ ករណីបង្កហេតុកាលពីពេលវេលាម៉ោង ២២និង១០ នាទីថ្ងៃទី២៨ខែកញ្ញា ឆ្នាំ ២០២៦ នៅចំណុចកើតហេតុផ្ទះជនរងគ្រោះឋិតក្នុងភូមិស្តៅកន្លែង ៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះអ៊ុក បុទុមលេខា ភេទស្រីអាយុ៣០ឆ្នាំមុខរបរមន្ត្រីនគរបាលជាតិ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យ ឈ្មោះវណ្ណ ទូចសុភ័ក្រ ភេទប្រុស អាយុ ៤៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាខេត្តសៀមរាប(មណ្ឌលកែប្រែទី៣)រយ:ពេល២០ឆ្នាំ ពីបទឃាតកម្មគិតទុកជា មុន,ចាប់ជំរិកទាប្រាក់ និងបង្ខាំងមនុស្សខុសច្បាប់និងប្រើប្រាស់អវុធខុសច្បាប់-តេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)។

វត្ថុតាងចាប់យក៖ ដុំថ្មភ្នំ០២ដុំ។ សម្ភារះខូចខាត÷ទ្វារដែកកញ្ចក់កម្ពស់២ម៉ែត្រនិងទទឹង០,៦០ ម៉ែត្រ និង កម្ពស់០,៥០ម៉ែត្រ។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតជនសង្ស័យបានផឹកស្រាថ្នាំអស់២លីត្រ ជាមួយឈ្មោះហុីង ភេទ ប្រុសអាយុ២៥ឆ្នាំ,ឈ្មោះក្តាម ភេទប្រុសអាយុ ៣២ឆ្នាំ
ទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។បន្ទាប់មកជនសង្ស័យនិងឈ្មោះហុីង និងឈ្មោះក្តាមបាននាំគ្នាប្រើប្រាស់គ្រឿងញៀន។ ក្រោយពីប្រើប្រាស់គ្រឿងញៀនរួច ជនសង្ស័យបានដើរទៅខាងមុខផ្ទះរបស់ជនរងគ្រោះ រួចរើសយកដុំថ្មភ្នំ០២ដុំ គប់ទៅលើទ្វារផ្ទះរបស់ជនរងគ្រោះ បណ្តាលឲ្យបែកកញ្ចក់ទ្វារ ។

លុះមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ០៨:០០នាទី ទើបជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋឲ្យជួយអន្តរាគមន៍។ ក្រោយ ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសាកសួរ។

នៅចំពោះមុខនគរបាល ជនសង្ស័យឆ្លើយសារភាពថាខ្លួនពិតជាបានយកដុំថ្មភ្នំ០២ដុំគប់ទៅលើទ្វារផ្ទះរបស់ជនរងគ្រោះដមែន។ មូលហេតុដោយសារឈ្មោះ ឈាងឆេងលាងភេទប្រុសអាយុ ៣៩ឆ្នាំ មុខរបរនគរបាលត្រូវ ជាប្តីរបស់ជនរងគ្រោះ ធ្លាប់ប្រាប់ខ្លួនថា ឈប់ដើរលួចរបស់របរគេទៀតទៅ ប្រយ័ត្នម្ចាស់គេទាន់គេចាប់។

បច្ចុប្បន្នកម្លាំងជំនាញ សុំគោលការណ៍ជំនាញឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print