Ronaldo ចាកចេញពីជំរំហ្វឹកហាត់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ចំពេលមានព័ត៌មានអំពីជម្លោះជាមួយគ្រូបង្វឹក Jesus

ចែករំលែក៖

កីឡាករ Cristiano Ronaldo បានបញ្ជាក់កាលពីថ្ងៃពុធថា លោកបានចាកចេញពីជំរំហ្វឹកហាត់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ បន្ទាប់ពីមានភាពចលាចលអស់រយៈពេលប៉ុន្មានម៉ោងនៅទីក្រុង Copenhagen ចំពេលមានសេចក្តីរាយការណ៍អំពីជម្លោះរវាងលោក និងគ្រូបង្វឹក Jorge Jesus មួយថ្ងៃមុនការប្រកួត Nations League របស់ពួកគេជាមួយដាណឺម៉ាក។

 

Ronaldo បានសរសេរនៅលើ Instagram ថា៖ «បន្ទាប់ពីសន្និសីទសារព័ត៌មានរបស់អ្នកចាត់ការក្រុមជម្រើសជាតិ និងក្រោយពីបានពិភាក្សាជាមួយប្រធានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ ខ្ញុំបានសម្រេចចិត្តចាកចេញពីជំរំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ»។

 

លោកបានបន្ថែមថានឹងប្រាប់អ្នកគាំទ្រព័រទុយហ្គាល់អំពីការពិតនៃមូលហេតុដែលនៅពីក្រោយការចាកចេញរបស់គាត់នៅពេលសមស្រប។

...

 

ក្រោយមក ក្រុមកីឡាករព័រទុយហ្គាល់បានមកដល់សណ្ឋាគាររបស់ខ្លួន ដោយគ្មានវត្តមាន Ronaldo និងគ្រូបង្វឹក Jesus។ ទីតាំងស្នាក់នៅរបស់អ្នកទាំងពីរនៅតែមិនទាន់ត្រូវបានគេដឹងនៅឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print