ប្រជាពលរដ្ឋខណ្ឌបឹងកេងកង អរគុណអាជ្ញាធររាជធានីភ្នំពេញ ដែលបានដោះស្រាយតាមសំណូមពររបស់ពួកគាតបានល្អប្រសើរ 

ចែករំលែក៖

ភ្នំពេញ៖ តំណាងប្រជាពលរដ្ឋនៅខណ្ឌបឹងកេងកងបានលើកឡើងថា៖ ក្រោយក្រុមការងារនៃរដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាការ ស្តារប្រឡាយ និងប្រព័ន្ធលូ ជា អាទិភាពជាច្រើនខ្សែរួចមកនៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង ឃើញថា មានប្រសិទ្ធភាព ពោលគឺទឹកភ្លៀងបានហូរអស់លឿនខុសពីពេលកន្លងទៅ ដែលធ្វើឱ្យពលរដ្ឋលែងព្រួយបារម្ភពីការលិចលង់ និងអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានដោះស្រាយពីកង្វល់របស់ពួកគាតកន្លងមក បានល្អប្រសើរ ។

ប្រជាពលរដ្ឋលើកឡើងបែបនេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណ ត្តិទី៤ នៅខណ្ឌបឹងកេងកង ស្ថិតក្នុងវិទ្យាល័យជាស៊ីមបឹងកេងកង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ក្រោមអធិបតីភាព លោក ប៊ី ប្រេម សមាជិកក្រុមប្រឹក្សាតំណាង លោក ម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជិត៥០០នាក់. នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ។

សូមបញ្ជាក់ថា៖ ក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភ គាំទ្រពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការរំដោះជំនន់ទឹកភ្លៀង ដេីម្បីបញ្ចៀសការ ជន់លិចផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌទី៥ នៅកណ្តាលក្រុង ហើយសកម្ម ភាពនេះទទួលបានការអរគុណនិងសារទរពីប្រជាពលរដ្ឋយ៉ាងខ្លាំង។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ក្នុងវេទិកានេះ បានមានប្រសាសន៍ថា៖ នៅក្នុងវេទិកាថ្ងៃនេះប្រជាពលរដ្ឋមិនបានលើកឡើងជាសំណើរ សំណូមពរមកអាជ្ញាធរ និងកងកម្លាំងយើងឱ្យជួយដោះស្រាយនោះទេ។នេះបញ្ជាក់ឱ្យឃើញថា ទាំងអាជ្ញាធរនិងសមត្ថកិច្ចរបស់យើងពិតជាបានអនុវត្តការងារ បំរើប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើងហើយ។

លោក ប៊ី ប្រេម បានលើកឡើងដែរថា វេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោត សំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេស ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចោរកម្ម ចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង, ការអភិវឌ្ឍមូលដ្ឋាន,សុខមាលភាពប្រជាពលរដ្ឋនិងបរិស្ថាន, ការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ៕

...

ដោយ ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print