ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានបញ្ជាក់ថា៖ កម្ពុជា-វៀតណាម និងចុះហត្ថលេខាលើការអនុវត្តគម្រោងសាងសង់កែលម្អ និងលើក សោភ័ណភាព ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ,នយោបាយការទូត,ពាណិជ្ជកម្ម និងទំនាក់ ទំនងរវាងប្រជាជន និងប្រជាជន ក្រោមទិសស្លោក ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍនមាតុភូមិកម្ពុជា បានបញ្ជាក់បែបនេះ ខណៈសម្ដេចកិត្ដិសង្គហបណ្ឌិត អញ្ជើញជាអធិបតីចូលរួមក្នុងកិច្ចប្រជុំលើកទី៩ រវាងក្រុមប្រឹក្សាជាតិរណ សិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាមួយក្រសួងការ ពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការអនុវត្តគម្រោងសាងសង់ កែលម្អ និងលើកសោភ័ណភាព ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័កព.ស .២៥៧០ ត្រូវនឹង ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦។
ក្នុងពិធីនោះផងដែរ ភាគីកម្ពុជា និងវៀតណាម ក៏បានការឯកភាពគ្នាលើខ្លឹមសារកិច្ចសហប្រតិបត្តិការកន្លងមក និងទិសដៅអនុវត្តបន្តព្រមទាំងបានចុះហត្ថលេខាលើកំណត់ ហេតុទី៩ស្តីពីការ អនុវត្តគម្រោងសាងសង់ កែលម្អ និងលើកសោភ័ណភាព ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជា ណាចក្រកម្ពុជា ដែលមាន លោក ហ៊ឺ បាវី អនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកឧត្តមសេនីយ៍ឯកង្វៀន វ៉ាន់ហ្គូវ អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
តាមរយៈលទ្ធផល នៃកិច្ចប្រជុំថ្ងៃនេះរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានចូលរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេសវៀតណាម ទំនាក់ទំនងនេះបាន កំពុងមានការរីកចម្រើនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ លើគ្រប់វិស័យ និងគ្រប់កម្រិត រាប់តាំងពីវិស័យនយោបាយការទូតរហូតដល់ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនស្របតាមទិ សស្លោកភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែង ៕













