លើកដងទង់ទៅប៉ះនឹងខ្សែភ្លើងខ្សែនៅវត្តបឹងកាចូត បណ្ដាលឲ្យរងរបួសមនុស្ស០៤អង្គ/នាក់ស្រុកស្ទឹងត្រង់

ចែករំលែក៖

ខេត្តកំពង់ចាម÷ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ ២០២៦វេលាម៉ោង ០៦:៣០នាទីមានករណីខ្សែភ្លើង ឆក់នៅវត្តបឹងកាចូត ស្ថិតក្នុងភូមិបឹងកាចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បណ្ដាលឲ្យរងរបួសមនុស្ស០៤អង្គ/នាក់ ។

ប្រភពដដែល បានឲ្យដឹងថា ព្រះសង្ឃចំនួន០២អង្គ រងរបួសស្រាលចំនួន០២អង្គ/នាក់ ក្នុងនោះព្រះសង្ឃ រងរបួសធ្ងន់ចំនួន១អង្គនិងប្រជាពលរដ្ឋម្នាក់។ ព្រះសង្ឃព្រះនាម លោកតាព្រីងព្រះជន្មាយុ៦៩ ព្រះវស្សាគង់នៅវត្តបឹងចូតនិងជាងម៉ៅអាយុ៥៤ឆ្នាំនៅភូមិបឹងកាចូត ។

បច្ចុប្បន្នអ្នករងរបួសធ្ងន់ទាំងពីរអង្គ/នាក់ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់។

មូលហេតុ លើកដងទង់ទៅប៉ះនឹងខ្សែភ្លើង មេដែលរត់តាមបង្គោល ។

ប្រភពដដែល បានបញ្ជាក់ ចំពោះព្រះសង្ឃព្រះនាមលោកតាព្រីង បានសុគតពេលបញ្ជូនដល់មន្ទីរពេទ្យ។បច្ចុប្បន្នសពត្រូវបានតម្កល់នៅវត្តបឹងកាចូត ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print