បង្ក្រាបបទល្មើសដឹកជញ្ជូនសត្វព្រៃបានជាង២០០ គីឡូក្រាម តែត្រូវមន្ត្រីអង្គការអភិរក្សសត្វព្រៃមួយរូបឈ្មោះ ប៊ិន មករំដោះជនសង្ស័យទៅបាត់

ចែករំលែក៖

ខេត្តកណ្តាល៖ សត្វពស់ថ្លាន់ទម្ងន់១៧១គីឡូក្រាម និងពស់ចម្រុះ២៣ចំនួនគីឡូក្រាមដែលជាសត្វអភិរក្ស ដែលបង្កប់ក្រោមត្រី អន្ទង់ និងខ្យង ត្រូវបានស្ទាក់បង្ក្រាប ក្នុងពេលដឹកជញ្ជូនទៅកាន់ទីផ្សារងងឹត ប៉ុន្តែ ជនសង្ស័យ១នាក់បានរត់គេចខ្លួន ប្រមូលបានតែវត្ថុតាងសត្វពស់ និងម៉ូតូ២គ្រឿង។ ក្រោយមកក៍មានមន្ត្រីអង្គការអភិរក្សហៅកាត់ N R C D ម្នាក់ឈ្មោះ ប៊ិន បានរំដោះជនសង្ស័យម្នាក់ទៀតយកទៅបាត់ ។

ការបង្ក្រាបបានធ្វើឡើងកាលពីចុងសប្ដាហ៍ទៅនេះ ដែលដឹកនាំដោយ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរ ដោយបានឆ្មក់ស្ទាក់បង្ក្រាបអំពីដឹកជញ្ជូននិងជួញដូរសត្វព្រៃដោយខុសច្បាប់ នៅតាមបណ្តាយផ្លូវលេខ១១០ ស្ថិតក្នុងភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ។

លោកនាយខណ្ឌបានបញ្ជាក់នៅថ្ងៃទី៥ ខែ តុលា ឆ្នាំ ២០២៦នេះថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ច្បាស់ការណ៍ពីប្រជាពលរដ្ឋថា មានមនុស្សប្រុស-ស្រី២នាក់ បានកំពុងជិះម៉ូតូចំនួន២គ្រឿង ក្នុងនោះម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ១គ្រឿង និងម៉ូតូម៉ាកហុងដាវ៉េវ ១ គ្រឿង ដឹកសត្វព្រៃ មានសត្វពស់ និងអណ្តើក ចេញពីក្នុងភូមិសាស្ត្រឃុំប្រាសាទ យកទៅលក់ឱ្យឈ្មួញ។ លោកបានបញ្ជារឱ្យកម្លាំងជំនាញ ដឹកនាំដោយលោក ទេព ទូច ឃ្លាំមើល ហើយក៏ឃើញមនុស្សនិងម៉ូតូដូចភិនភាគដែលអ្នកភូមិរាយការណ៍ ក៏ឃាត់ដើម្បីពិនិត្យ ហើយគ្រាន់តែកម្លាំងយើងឃាត់ ជនសង្ស័យម្នាក់បាត់រត់គេចចោលម៉ូតូ និងឃាត់បានតែស្រ្តីម្នាក់ប៉ុណ្ណោះ។

 ប៉ុន្តែ ពេលដឹកវត្ថុតាងដើម្បីយកទៅសាលាស្រុកស្អាង ក៏មានមន្ត្រីអង្គការអភិរក្សហៅកាត់ N R C D ម្នាក់ឈ្មោះ ប៊ិន បានបើករថយន្តមករំដោះយកទៅបាត់។

...

បច្ចុប្បន្នកំពុងតាមស្រាវជ្រាវតាមប្រម៉ាញ់ជនល្មើសដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមច្បាប់ ចំណែកឯសត្វពស់ទាំងអស់ ក៏បានប្រគល់ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកណ្តាល ដើម្បីយកទៅសង្គ្រោះ មុននឹងព្រលែងទៅព្រៃធម្មជាតិវិញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print