យុវជនម្នាក់ជិះម៉ូតូបុករថយន្តនៅផ្លូវបំបែកជាបួន បោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូដឹកគុយទាវយកទៅឱ្យអតិថិជន ហើយឆ្លងផ្លូវដោយមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តមួយគ្រឿងដែលកំពុងបើកឆ្លងផ្លូវបណ្ដាលឱ្យបោកក្បាលស្លាប់ភ្លាមៗ។

 

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣៖៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៦១ កែងផ្លូវលេខ១៣៨ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2CC-1323 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវលេខ២៦១ ក្នុងទិសដៅពីជើងទៅត្បូង និងបានឆ្លងកាត់ផ្លូវបំបែកជាបួន។ ខណៈពេលរថយន្តឆ្លងដលពាក់កណ្ដាលផ្លូវ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាក Honda Dream ពាក់ស្លាកលេខ ភ្នំពេញ 1CJ-7278 បើកចេញពីផ្លូវលេខ១៣៨ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកចំពាក់កណ្ដាលចំហៀងខាងឆ្វេងរថយន្តយ៉ាងពេញទំហឹង ធ្វេីឲ្យយុវជនរងគ្រោះដួលបោកក្បាលទៅនឹងផ្លូវបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកម្ចាស់រថយន្តបានបើកទ្វារចេញពីរថយន្ត រួចរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

...

 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងនិងយកម៉ូតូ ព្រមទាំងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print