ហូជីមិញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលជួបសម្ដែងការគួសមជាមួយ លោក ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដើម្បីចូលរួមអបអរសាទរខួបលើក២២ នៃការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងភ្នំពេញ-ហូជីមិញ និងក្នុងឆ្នាំមិត្តភាពខួបទី៥៩ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម។
ជំនួបនេះបានប្រព្រឹត្ដទៅនៅរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ឆស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ពីទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ដើម្បីចូលរួម ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ យល់គ្នា (MoU) ជាមួយបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ លើគម្រោងសាងសង់ សាលាមិត្តភាពកម្ពុជា-វៀតណាម ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលសូមចូលរួម អបអរសាទរខួបលើកទី២២ នៃការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងភ្នំពេញ-ហូជីមិញ និងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ និងក្នុងឆ្នាំមិត្តភាពខួបទី៥៩ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអរគុណចំពោះការទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានកោតស រសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ទីក្រុងហូជីមិញ ។ បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ និងសន្តិភាពដែលកើតចេញពី នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នក នាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ជាមួយគ្នានេះដែរ លោក ត្រាន់ វ៉ាន់បាយ ក៏បានប្រគល់នូវលិខិតអញ្ជើញផ្លូវការរបស់ លោក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញជូន លោក ឃួង ស្រេង ដើម្បីអញ្ជើញចូលរួម វេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៦-ស្តីពីការរួមបញ្ចូលគ្នានៃចលករសេដ្ឋកិច្ចសកលថ្មី ក្រោមប្រធានបទ កិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ខាងមុខផងដែរ ។
ក្នុងឱកាសនោះលោក ត្រាន់ វ៉ាន់បាយ ក៏បានចែករំលែកពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច-ទេសចរណ៍ និងបញ្ហាប្រឈមមួយចំនួនដែលទីក្រុងហូជីមិញកំពុងដោះ ស្រាយ ដូចជា ចរាចរណ៍ ទឹកជំនន់ បំពុលបរិស្ថាន និងបញ្ហាគ្រឿងញៀន។ ក្នុងលិខិតអញ្ជើញផ្លូវការកម្ពុជា ដើម្បីចូលរួម វេទិការសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៦ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នោះដោយមានអ្នកចូលរួមប្រមាណជាង១,៥០០នាក់ផងដែរ ៕
ដោយ៖ សំរិត










