អារ៉ាប់រួម ទិញអាវុធតម្លៃ ១ពាន់លានដុល្លារ ពីអាមេរិក

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ បានប្រកាសពីការអនុម័តការលក់ប្រព័ន្ធអាវុធ Advanced Precision Kill Weapon System (APKWS) ចំនួន ១០ ០០០គ្រាប់មានតម្លៃ ១ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម។

ក្រសួងការបរទេសអាមេរិក នៅក្នុងសេចក្ដីថ្លែងការណ៍មួយបាននិយាយថាការលក់អាវុធនេះនឹងជួយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់អេមីរ៉ាតអារ៉ាប់រួមដើម្បីទប់ទល់នឹងការគំរាមកំហែង ក្នុងពេលបច្ចុប្បន្ន និងនៅពេលអនាគត តាមរយៈការអភិវឌ្ឍ និងថែរក្សាឱ្យបាននូវសមត្ថភាពស្វ័យការពារយ៉ាងរឹងមាំ ព្រមទាំងការធ្វើអន្តរប្រតិបត្តិការជាមួយកងកម្លាំងអាមេរិក។ តាមសេចក្ដីថ្លែងការណ៍ដដែល ការលក់អាវុធនេះក៏នឹងគាំទ្រផងដែរដល់កម្មវត្ថុនៃគោលនយោបាយការបរទេស និងសន្តិសុខរបស់សហដ្ឋអាមេរិកតាមរយៈការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខ របស់ប្រទេសមួយដែលជាដៃគូការពារជាតិដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកដូចជាអេមីរ៉ាតអារ៉ាប់រួម។
ប្រព័ន្ធអាវុធ Advanced Precision Kill Weapon System (APKWS) គឺជាប្រព័ន្ធដែលបំប្លែងគ្រាប់រ៉ុក្កែតធម្មតាទៅជាគ្រាប់រ៉ុក្កែតមានប្រព័ន្ធនាំផ្លូវដោយឡាស៊ែរដែលមានសមត្ថភាពវាយប្រហារចំគោលដៅ។ អាវុធនេះអាចត្រូវបានប្រើសម្រាប់ការបាញ់ទម្លាក់ដ្រូន ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រាប់មីស៊ីលដែលមានតម្លៃថ្លៃ៕

រូប​ថត​: vietnamnet

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print