កូរ៉េខាងត្បូងរៀបចំការសងសឹកដើម្បីបង្ខំឱ្យកូរ៉េខាងជើងសុំទោសចំពោះការផ្ទុះមីននៅតំបន់ព្រំដែន

ចែករំលែក៖

នៅថ្ងៃទី 6 ខែតុលា កូរ៉េខាងត្បូងបានប្រកាសថាខ្លួនកំពុងរៀបចំវិធានការសងសឹកដើម្បីបង្ខំឱ្យកូរ៉េខាងជើងសុំទោសចំពោះការផ្ទុះមីននៅតំបន់គ្មានយោធា (DMZ) ដែលបានធ្វើឱ្យទាហានកូរ៉េខាងត្បូងបីនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។

តាមអ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោកស្រី Chung Bin-na កូរ៉េខាងត្បូងក៏បានអំពាវនាវផងដែរឱ្យទីក្រុងព្យុងយ៉ាងត្រឡប់ទៅរកតុចរចាដើម្បីពិភាក្សាគ្នាលើភាពលម្អៀងនៃខ្សែបន្ទាត់ព្រំដែនយោធា (MDL) ដែលខណ្ឌចែងតំបន់ព្រំដែនគ្មានយោធា (DMZ)។ លោកស្រី Chung មិនបានបញ្ជាក់ឱ្យច្បាស់ថាតើកូរ៉េខាងត្បូងនឹងចាត់វិធានការអ្វីនោះទេ ឆ្លើយតបទៅនឹងហេតុការណ៍ផ្ទុះគ្រាប់មីននៅឯតំបន់ DMZ កាលពីខែកញ្ញា ដោយបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួសក្នុងនោះមាន២នាក់របួសធ្ងន់។
ដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតរួមគ្នាជាមួយទីបញ្ជាការរបស់អង្គការសហប្រជាជាតិ កូរ៉េខាងត្បូងបានសន្និដ្ឋានថាគ្រាប់មីនដែលផ្ទុះនោះគឺជារបស់កូរ៉េខាងជើង។ តាមលោកស្រី Chung កូរ៉េខាងជើងត្រូវតែដកគ្រាប់មីនដែលខ្លួនដាំនៅក្នុងតំបន់ DMZ នៃប៉ែកខាងត្បូងតំបន់ MDL។ តែយ៉ាងណា លោកស្រីបាននិយាយថាវាពិតមានការខ្វែងគំនិតគ្នាលើការកំណត់ខ្សែបន្ទាត់ព្រំដែនជាក់លាក់ខណ្ឌចែកតំបន់ឧបទ្វីបកូរ៉េដែលទទួលស្គាល់ដោយកូរ៉េទាំង២។
កូរ៉េខាងជើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានច្រានចោលនូវអ្វីដែលខ្លួនហៅថាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីកូរ៉េខាងត្បូង ជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីន ហើយក៏បានទាត់ចោលការទាមទាររបស់សេអ៊ូល ឱ្យព្យុងយ៉ាងសូមទោសផងដែរ៕

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print