ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាការងារត្រៀមលក្ខណៈចូលរួមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០១៦ខាងមុខ ។
កិច្ចប្រជុំបានពិភាក្សាលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
-ការរៀបចំរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយផ្សេងៗ ការសង្គ្រោះនានា
-ការរៀបចំទីតាំងសប្បាយភាព
-ការរៀបចំរចនា តុបតែងលម្អសោភណភាព និងអនាម័យ
-ការរៀបចំកន្លែងស្នាក់នៅរបស់ចំណុះទូកជាដើម។
លោកអភិបាលរាជធានីភ្នំពេញសង្ឃឹមថា បងប្អូននឹងសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ប៉ុន្តែសូមកុំភ្លេចទៅចុះឈ្មោះបោះឆ្នោតឱ្យបានទាន់ពេលវេលា ព្រោះនៅសល់តែ ៥៦ថ្ងៃទៀតទេ៕
...